ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រៀបចំអបអរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនាឆ្នាំ ២០២៦ ក្រោមប្រធានបទសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ

ព្រៃវែង៖ នៅថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំអបអរសាទរខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទដ៏មានអត្ថន័យ៖ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីភាព ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ។ ​

ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មានប្រសាសន៍ថា ការរៀបចំអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ប្រធានបទនេះរំលឹកថា សន្តិភាព និងសន្តិសុខ មិនត្រឹមតែជាវត្ថុបំណងនៃប្រជាជាតិមួយ ឬ ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាជាតថភាពជាក់ស្តែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍ និងជីវិតប្រចាំថ្ងៃ របស់ស្ត្រី និងក្រុមគ្រួសារ។

 

ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា ស្រី្តគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងជាគ្រឹះដ៏រឹងមាំនៃសុភមង្គលក្នុងគ្រួសារ។ រដ្ឋបាលខេត្តក៏បានប្ដេជ្ញាចិត្តបន្តជំរុញសមភាពយេនឌ័រ និងបង្កើនកិច្ចការពារសុវត្ថិភាពជូនស្ត្រីនៅគ្រប់ទីកន្លែង។ ​

ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ការបង្កើតតួនាទីរបស់ស្ត្រីក្នុងកិច្ចការសាធារណៈ និងការសម្រេចចិត្ត ព្រោះស្ត្រីគឺជាអ្នកដើរតួអង្គយ៉ាងសំខាន់ក្នុងការដោះស្រាយវិវាទ និងកសាងសុខដុមរមនាក្នុងសហគមន៍។

ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បន្ថែមថា ការរៀបចំប្រារព្ធទិវានេះ ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចរំលេចពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពយូរអង្វែង ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ ការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានូវសុខុមាលភាពនិងការរស់នៅ របស់ប្រជាជនប្រកបដោយសុខដុមរមនា៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.