សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប នៅសណ្ឋាគារ សុខាសៀមរាប ។
ពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងាររាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោកស្នងការខេត្ត សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, កងកម្លាំងប្រដាប់អាវុធ ទាំង ៣ ប្រភេទ, អភិបាល អភិបាលរង ក្រុងស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់, មន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីរាជការយ៉ាងច្រើនកុះករ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប





