នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពប្រធានអនុសាខានិងបណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ប្រធានអនុសាខានិងបណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងសមាជិកាជាច្រើនរូប នាសាលប្រជុំ-ព្រះគណេស (អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានថ្លែងនូវការកោតសរសើរនិងអបអរសាទរចំពោះ លោកជំទាវ មុំ សូលីដា ដែលទទួលបានការជឿទុកចិត្តនិងការតែងតាំងពីថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ជាប្រធានអនុសាខានិងបណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
មានចំណាប់អារម្មណ៍ក្នុងឱកាសនោះ លោកជំទាវ មុំ សូលីដា ក៏សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ដែលបានផ្តល់ទំនុកចិត្តនិងចេញសេចក្តីសម្រេចតែងតាំងឱ្យទទួលភារកិច្ចជា ប្រធានអនុសាខានិងបណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដ៏វិសេសវិសាលនេះ។
ថ្លែងបន្តក្នុងឱកាសនោះ លោកជំទាវ បានប្តេជ្ញាចិត្តបំពេញ ភារកិច្ចថ្មីនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងសមាជិការទាំងអស់ ក្នុងន័យឱ្យអនុសាខានិងបណ្តាញសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងមហាផ្ទៃ សម្រេចបាននូវលទ្ធផលល្អប្រសើរបន្ថែមទៀត៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា





