កំពង់ឆ្នាំង៖ ក្រោមការចង្អុលដឹកនាំដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅសាលប្រជុំ “គ.៨” សាលាខេត្ត ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ឈឹម សារុន ស្នងការរងទទួលផែន ការងារអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំលោកស្នងការរង អធិការនគរបាលក្រុង ស្រុក មន្ត្រីពាក់ព័ន្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧១ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រ.ក និងលិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ ក្រោមអធិបតីភាព លោក ឈឹម វុទ្ធា អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ និងជនភៀសខ្លួន ព្រមទាំងមានការអញ្ជើញចូលរួមពី ប្រតិភូតំណាងក្រសួង លោក លោកស្រីអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ផងដែរ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង












