នៅព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់សិស្សនគរបាលនៅតាមបណ្តាសាលានគរបាលជាតិភូមិភាគពីបណ្ឌិត្យសភានគរបាលកម្ពុជា តាមប្រព័ន្ធអនឡាញ (Zoom Meeting) ទៅកាន់សិស្សនគរបាលនៃសាលានគរបាលជាតិភូមិភាគទាំង៦ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលនិងលោកនាយកសាលាទាំង៦ ភូមិភាគផងដែរ។
ការសំណេះសំណាលនេះ ធ្វើឡើងដើម្បីណែនាំតម្រង់ទិសដល់សិស្សនគរបាលទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព សុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ព្រមទាំងចូលរួមបង្កលក្ខណៈសប្បាយរីករាយ ថ្លៃថ្នូរ នៅភូមិស្រុករបស់ខ្លួន តាមទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ខ្មែរ ក្នុងឱកាសចូលឆ្នាំថ្មីនេះ។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា















