ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពីបញ្ញាសិប្បនិម្មិត ដើម្បីកំណត់ទិសដៅនវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ន

ទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួម សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពីបញ្ញាសិប្បនិម្មិត ដើម្បីកំណត់ទិសដៅនវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ន ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាបន វិស័យឯកជន វិស័យអប់រំ និងមន្ត្រីជំនាញជាច្រើនរូប។

របាយការណ៍នេះត្រូវបានរៀបចំឡើង តាមរយៈការពិគ្រោះយោបល់ស៊ីជម្រៅ ជាមួយអ្នកជំនាញមកពីស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានសិក្សា អ្នកជំនាញក្នុងស្រុកនិងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់អភិបាលកិច្ច AI ដែលអនុលោមតាមបរិបទជាតិ និងបទដ្ឋានអន្តរជាតិ។ គោលបំណងសំខាន់គឺដើម្បីតម្រង់ទិសតួអង្គពាក់ព័ន្ធក្នុងវិស័យ AI នៅកម្ពុជា ឱ្យឈានទៅរកការសម្រេចបាននូវកំណើនសង្គម-សេដ្ឋកិច្ច ដែលផ្អែកលើអភិក្រមនៃក្រមសីលធម៌ សមធម៌ និងបរិយាបន្ន។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.