ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញក្នុងពិធីធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារ ជូនដល់សិស្សនគរបាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាសហធិបតី ជាមួយលោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ ក្នុងពិធីធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារ ជូនដល់សិស្សនគរបាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ដោយបានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែនការងារជំនាញ លោកនាយការិយាល័យដែលពាក់ព័ន្ធ លោកអធិការនគរបាលក្រុងរុនតាឯកតេជោសែន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលពាក់ព័ន្ធ និងសិស្សនគរបាល សរុបចំនួន ១៦៨នាក់ ស្រី ៣៤នាក់។

ថ្លែងក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ណែនាំ ដោយលើកយកនូវយុទ្ធសាស្រ្ត រួមទាំងបទពិសោធន៍ការងារល្អៗជាច្រើន ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចរបស់នគរបាលជាតិ ដែលមានភារកិច្ចសំខាន់ក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ។

តួនាទីដំបូង គឺការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយធានាថា ប្រជាពលរដ្ឋរស់នៅក្នុងបរិយាកាសសុវត្ថិភាព និងភាពសុខសាន្ត។ ការបង្ការ និងទប់ស្កាត់បទល្មើស គឺជាការងារចម្បង ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់។ ការអនុវត្តនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ក៏ដូចជាការអនុវត្តច្បាប់ ត្រូវឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកាន់ភ្ជាប់នូវ គុណតំលៃ គុណធម៌ សីលធម៌ និងវិជ្ជាជីវៈ ជាមន្រ្តីនគរបាលជាតិ។ ដោយត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព គោរពវិន័យ និងបំពេញភារកិច្ចដោយស្មោះត្រង់ ដើម្បីរួមចំណែកសាងសង់សង្គមមានសន្តិភាព និងភាពរីកចម្រើន។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.