ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុង-ស្រុកទាំង១៣ខេត្តសៀមរាប បន្តចុះធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន

សៀមរាប ៖ ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ បានបន្តចុះធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការក៏ដូចជាកាត់បន្ថយបទល្មើសតាមមូលដ្ឋាន។

ក្នុងនោះផងដែរក៏បានផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិច ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅតាមសាលារៀន ក៏ដូចជាប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទីវត្តអារាម និងបានចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងជំរុញបន្ថែមដល់ប្រជាពលរដ្ឋ ដែលមានកូនគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ព្រមទាំងបានប្រគល់ជូនសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.