រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ កៃដូ នាយករងខុទ្ទកាល័យ និងក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាននាំយកអំណាយរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ ទៅប្រគល់ជូនអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អំណោយដែលបានប្រគល់ជូនអធិការខណ្ឌទាំង១៤ នាឱកាសនោះ ក្នុងមួយខណ្ឌៗ ទទួលបាន ៖ អាវក្រោះ ចំនួន ២០អាវ អាវចរាចរណ៍ ចំនួន ៥០អាវ និងខ្សែក្រវ៉ាត់ ចំនួន ២០ឈុត។














