ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញដឹកនាំកិច្ចប្រជុំ “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែមីនា និងលើកទិសដៅការងារបន្តសម្រាប់ខែមេសា ឆ្នាំ២០២៦

រតនគិរី៖ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំ “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែមីនា និងលើកទិសដៅការងារបន្តសម្រាប់ខែមេសា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី” ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ ដោយមានសមាសភាពចូលរួម លោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ អធិការ-អធិការរងក្រុង-ស្រុកទាំង៩ មេបញ្ជាការ-មេបញ្ជារការរងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣និង២០៣ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឃុំ/សង្កាត់។

បន្ទាប់ពីបានស្តាប់ការអានរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៦ ដោយលោកឧត្តមសេនីយ៍ត្រី អ៉ឹម​ ផានី ស្នងការរងផែនការងារសន្តិសុខ ក្នុងនោះជារួមបានធ្វើការវាយតម្លៃខ្ពស់ក្នុងកម្រិតអតិបរមាសម្រាប់កិច្ចប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្ត តាមរយៈការយកចិត្តទុកដាក់របស់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋានខេត្តរតនគិរី ធ្វើការចុះបង្រ្កាប ការល្បាត ការចុះផ្សព្វផ្សាយអប់រំ និងការងារបំរើសេវាកម្មជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពគួរអោយកត់សម្គាល់។

បន្ទាប់មកលោកស្នងការរងបានបន្តអាននូវផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនាឱកាសបុណ្យចូលឆ្នាំថ្មីដែលនឹងខិតជិតមកដល់ខាងមុខនេះ ក្នុងទិសដៅធានាអោយបានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នូវបរិយាកាសសប្បាយរីករាយនៅគ្រប់រម្មណីយដ្ឋាន វត្តអារាម និងទីកន្លែងកម្សាន្តនានាទាំងអស់ក្នុងភូមិសាស្ត្រខេត្តរតនគិរីប្រកបដោយសុខមាលភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានឡើងថ្លែងធ្វើការថ្លៃងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចជាពិសេសទិន្នន័យបទល្មើសមានការថយចុះដែលបានបង្ហាញពីស្នាដៃរបស់កងកម្លាំងនគរបាលយើង ទន្ទឹមគ្នានេះដែរលោកស្នងការបានមានប្រសាសន៍ដឹកនាំ និងណែនាំបន្ថែមដល់កងកម្លាំងនគរបាលអោយបន្តយកចិត្តទុកដាក់ខ្ពស់ជាពិសេសគឺកំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ក្នុងនោះមានដូចជា៖

១.បន្តរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ចំពោះការបើកបរទាំងមាន ជាតិស្រវឹង ក្នុងនោះមន្ត្រីនគរបាលបាលត្រូវអនុវត្តការផ្សព្វផ្សាយ អោយទំហំទូលាយទៅកាន់ប្រជាពលរដ្ឋបានជ្រាបពីច្បាប់ ចរាចរណ៍ និងវិធានការការពារសុវត្ថិភាពក្នុងពេលបើកបរ។

២.ការងារអន្តោរប្រវេសន៍៖ ជំនាញនៅតាមបណ្តាអធិការដ្ឋាន ក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងនិងត្រួតពិនិត្យ អោយបានម៉ត់ចត់នៅតាមកន្លែងស្នាក់នៅ មិនថាផ្ទះសំណាក់ សណ្ឋាគារ រឺទីតាំងឯកជនណាដែលមានជនបរទេស ស្នាក់អាស្រ័យគឺដើម្បីធ្វើការគ្រប់គ្រងនិងធ្វើការចុះបញ្ជីទិន្នន័យ អោយបានច្បាស់លាស់ត្រឹមត្រូវ។

៣.ការងារព្រហ្មទណ្ឌ៖ កម្លាំងនគរបាលមានសមត្ថកិច្ចត្រូវបន្ត តាមដាននិងបង្ក្រាបចំពោះក្មេងទំនើងដោយមិនអាចលើកលែង បានឡើយក្នុងករណីបង្ករអុកឡុកនិងគ្រោះថ្នាក់ដល់សង្គម។

ដោយឡែកត្រូវបន្តតាមដាន និងបង្រ្កាបកន្លែងលេងល្បែង រឺបនល្បែង និងត្រូវចុះអោយបានទាន់ពេលវេលាក្នុងករណីមានការជូនដំណឹង រឺបណ្តឹងពីប្រជាពលរដ្ឋរឺប្រភពផ្សេងៗ។ លោកស្នងការក៏បានដឹកនាំបន្ថែមចំពោះផែនការការពារក្នុងពិធីបុណ្យចូលឆ្នាំផងដែរ គឺអោយគ្រប់ជំនាញត្រូវខិតខំក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តយើងអោយបានល្អប្រសើរ ដោយក្នុងនោះត្រូវចាប់ផ្តើមផ្សព្វផ្សាយច្បាប់ចរាចរណ៍ ត្រៀមបង្ការនិងពន្លត់អគ្គីភ័យ ដូចគ្នានេះដែរនៅតាមបណ្តាអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលត្រូវរៀបចំផែនការការពារទៅតាមស្ថានភាពភូមិសាស្រ្តរបស់ខ្លួនអោយមានប្រសិទ្ធភាពខ្ពស់។

មុនបញ្ចប់នៃអង្គប្រជុំលោកឧត្តមសេនីយ៍ទោស្នងការបានអញ្ជើញផ្តល់ជាកិត្តិយសផ្តល់ជូននូវបណ្ណសរសើរដល់មន្ត្រីនគរបាលដែលមានស្នាដៃក្នុងការបំពេញការងារជូនអង្គភាព ដោយនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំស្នងការជាពិសេសលោកស្នងការផ្ទាល់តែងតែធ្វើការណែនាំនិងលើកទឹកចិត្តដល់កងកម្លាំងក្នុងការខិតខំប្រឹងប្រែងបំពេញការងារបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.