នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញមកពីនាយកដ្ឋានស្ថាបនានៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ស្តីពីការចុះសិក្សានិងរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ(ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូបង្ហូរកាកសំណល់ …) សម្រាប់គម្រោងសាងសង់មន្ទីរពិសោធន៍វិទ្យាសាស្ត្រកោសល្យវិច័យ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាបន្ទប់ប្រជុំ-ព្រះវិស្ណុ (អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា













