ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត ទូច វិសាលសុខ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផែនការអភិវឌ្ឍន៍មជ្ឈមណ្ឌលសមាហរណកម្មឌីជីថល

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ចគ្រប់គ្រង និងអភិវឌ្ឍមជ្ឈមណ្ឌលសមាហរណកម្មឌីជីថល (គ.ក.គ.អ.ម.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាផែនការអភិវឌ្ឍន៍មជ្ឈមណ្ឌលសមាហរណកម្មឌីជីថល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរង អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ និងលោក លោកស្រីជាមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ ប្រធានអង្គប្រជុំបានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងគឺ ដើម្បីពិភាក្សា ផ្តល់មតិយោបល់ និង ស្វែករកធាតុចូលបន្ថែមសម្រាប់រៀបចំផែនការអភិវឌ្ឍន៍មជ្ឈមណ្ឌលសមាហរណកម្មឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ក្នុងនោះដែរ ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបានយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តការងារ និងបានផ្តល់ជាតុចូលយ៉ាងច្រើនសម្រាប់ធ្វើការរៀបចំផែនការអភិវឌ្ឍន៍មជ្ឈមណ្ឌលសមាហរណកម្មឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.