នៅព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិត សិក្ខាកាម និងសិស្សនគរបាល ក្នុងកងជួរនៃទីលានគោរពទង់ជាតិក្នុងបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា។
ការសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិត សិក្ខាកាម និងសិស្សនគរបាលទាំងអស់ ក្នុងកងជួរនៃទីលានគោរពទង់ជាតិនាពេលនេះ ដើម្បីឱ្យអ្នកសិក្សាកាន់តែជ្រាបច្បាស់អំពីបណ្ឌិត្យសភានគរបាលកម្ពុជា ដូចជា ការសិក្សា -ហ្វឹកហាត់ វិន័យផ្សេងៗ ជាដើម ព្រមទាំងការថែទាំសុខភាពឱ្យបានល្អជាប្រចាំ។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា














