សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំលេខ ០០៣ សណន ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ឆ្នាំ២០២៦ និងត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយា ល័យទាំង៣៣ លោកអធិការនគរបាល ក្រុង-ស្រុក ទាំង១៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលពាក់ព័ន្ធជាច្រើនរូបផងដែរ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប










