ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំរបាយការណ៍ប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងតាមរយៈប្រព័ន្ធអនឡាញផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារសំខាន់ៗរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងនោះរួមមាន៖ ពិនិត្យ និងពិភាក្សារបាយការណ៍ប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា របាយការណ៍ស្រាវជ្រាវ និងការរៀបចំសៀវភៅគោល ការរៀបចំឯកសារ DIGITAL ROAD MAP ការប្រើប្រាស់ AI នៅក្នុងការបំពេញការងារ និងការធ្វើបទបង្ហាញអំពីការប្រើប្រាស់កម្មវិធី CANVA។
ប្រភព៖ សាលាជាតិរដ្ឋបាលមូលដ្ឋាន
















