តួកគីយ៉េ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដដែលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយសិក្ខាកាមកម្ពុជា ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលនគរបាល នៅបណ្ឌិត្យសភានគរបាលតួកគីយ៉េ ចំនួន ១៨នាក់ និងបានឧបត្ថម្ភថវិកា ក្នុងម្នាក់ៗ ៣០០ដុល្លារ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគីយ៉េ ក្នុងក្របខណ្ឌនៃការផ្លាស់ប្ដូរបទពិសោធលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។













