ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អញ្ជេីញជាអធិបតី ក្នុងពិធីបេីកវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជេីញជាអធិបតី ក្នុងពិធីបេីកវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។

ពិធីនេះដែរក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំ សិក្ខាកាម និងមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាច្រេីនរូបទៀត ។

ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា វគ្គបំពាក់បំប៉នតម្រង់ទិសនេះ មានគោលបំណង លើកកម្ពស់ប្រសិទ្ធភាពការងារ ការ យល់ដឹងអំពីតួនាទីភារកិច្ចរបស់មន្ត្រី របៀបរបបការងារ បទវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងតួនាទីក្នុងនាមជាមន្ត្រីដ៏ល្អសម្រាប់អង្គភាព និងសម្រាប់ប្រជាពលរដ្ឋទូទៅ។ ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គនាយក បានបន្តថា វគ្គនេះ សិក្ខាកាមទាំងអស់នឹងបានស្តាប់នូវបទបង្ហាញពីវាគ្មិនជំនាញ លើ ប្រធានបទពាក់ព័ន្ធសំខាន់ៗមួយចំនួនរួមមាន៖ តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (អនុក្រឹត្យ១០៩) លិខិតបទដ្ឋានគតិយុត្តសំខាន់ៗពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម

បទវិន័យ និងរបៀបរបបការងារមន្ត្រីអត្តសញ្ញាណកម្ម ការផ្តល់សេវាអត្តសញ្ញាណកម្ម និងក្រមសីលធម៌ វិជ្ជាជីវៈនៃមន្ត្រីផ្តល់សេវា។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.