ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ហេដ្ឋារចនាសម្ព័ន្ធនានា នៅវត្តគិរីសាគរ(វត្តចម្លងគោ)”

ខេត្តកោះកុង ៖ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផ្លូវ និងភ្លើងបំភ្លឺឆ្ពោះទៅវត្តគិរីសាគរ(វត្តចម្លងគោ)” ស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនេះដែរ លោកជំទាវអភិបាលខេត្ត បានចូលរួមអបអរសាទរជាថ្មីម្តងទៀត ជាមួយព្រះមន្ត្រីសង្ឃ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំថ្មស ដែលបានទទួលនូវសមិទ្ធផលថ្មីមួយបន្ថែម ទៀតនាពេលនេះ។

ស្របពេលជាមួយគ្នានោះ លោកជំទាវ ឈី វ៉ា បានស្នើដល់បងប្អូនទាំងអស់ ដែលប្រើប្រាស់សមិទ្ធផលនេះ សូមចូលរួមថែរក្សាឱ្យបានល្អ ទុកជាប្រយោជន៍សាធារណៈ ក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រឱ្យបានជាអង្វែងតទៅ ព្រមទាំងអំពាវនាវ ចូលរួមបរិច្ចាគជាសម្ភារ ថវិកា តាមកម្លាំងសទ្ធា សម្រាប់រួមចំណែកកសាងសមិទ្ធផលនានាបន្ថែមទៀត នៅក្នុងវត្តចម្លងគោនេះ ដើម្បីឱ្យទីអារាមមួយនេះ ក្លាយជាទីគោរពសក្ការៈ របស់ប្រជាពុទ្ធបរិស័ទតរៀងទៅ។

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.