ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង លោកស្នងការរង លោកនាយ-នាយរងការិយាល័យដែលពាក់ព័ន្ធ បានអញ្ជើញ ជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលជាតិ សរុបចំនួន ១៩នាក់ ស្រី ០៨នាក់ ដែលបានផ្ទេរភារកិច្ចពីអគ្គនាយកដ្ឋានធនធានមនុស្ស និងត្រូវបានចាត់បញ្ជូនឱ្យចូលបម្រើការងារតាមបណ្តាអង្គភាពជំនាញ ចំណុះឱ្យស្នងការដ្ឋាននគរបាលនគរបាលខេត្តសៀមរាប៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប














