ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានអញ្ជើញអមដំណើរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាព ឧស្យានសំកុះសែនជ័យ (ក្រពើពីរ) និងមណ្ឌលសុខភាព ប្រម៉ោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមបញ្ជាក់ថា មណ្ឌលសុខភាពប្រម៉ោយ ជាមណ្ឌលសុខភាពយុទ្ធសាស្រ្ត ដែលបានត្រៀមលក្ខណៈ និងបានប្រើប្រាស់គ្រប់សមត្ថភាពជំនាញរបស់ខ្លួន រួមទាំងមធ្យោបាយបច្ចេកទេស និងមានការចុះគាំទ្រដោយផ្ទាល់ពីមន្ទីរពេទ្យសម្ព័ន្ធមេត្រីថ្នាក់ជាតិ ជួយខេត្តពោធិ៍សាត់ ក្នុងអំឡុងពេលនៃការផ្ទុះសង្រ្គាមឈ្លានពាន ដែលបង្កការដោយភាគីថៃ មកលើបូរណភាពដែនដីកម្ពុជា។

មណ្ឌលសុខភាពនេះ ត្រូវបានរៀបចំអោយមានបន្ទប់វះកាត់ សង្រ្គោះបន្ទាន់ ក្រោមការចង្អុលបង្ហាញដោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីធ្វើការសង្រ្គោះ និងព្យាបាល និងត្រៀមលក្ខណៈជាយុទ្ធសាស្រ្តគ្រប់ស្ថានភាព។ មណ្ឌលសុខភាពនេះ ត្រូវរៀបចំជួសជុល សាងសង់ ពង្រីកទំហំ ដោយក្រុមការងារបច្ចេកទេសវិស្វកម្ម នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងការចូលរួមរបស់ អាជ្ញាធរស្រុកវាលវែង និងក្រោមការជ្រោមជ្រែង រួមទាំងបំពាក់ម៉ាស៊ីនវះកាត់ សម្ភារវះកាត់ និងសម្ភារផ្សេងៗជាច្រើនទៀត សម្រាប់ដំណើរការរបស់មន្ទីរពេទ្យនេះ។

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.