ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីសំណេះសំណាល ក្នុងឱកាសបុណ្យចម្រើនអាយុវឌ្ឍនមង្គល និងឆ្លងប្រាង្គរម្មណីប្រសិទ្ធីវង្ស ថ្វាយប្រគេន សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន នៅវត្តមុនីប្រសិទ្ធីវង្ស ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕














