ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកែប ចុះត្រួតពិនិតាមគោលដៅរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព ថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម

ខេត្តកែប៖ ដោយអនុវត្តតាមសេចក្តីណែនាំលេខ ០០៣ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំចុះត្រួតពិនិត្យតាមគោលដៅឈរជើងរបស់កងកម្លាំងនគរបាលខេត្ត ក្រុង ស្រុក ដែលដាក់ពង្រាយតាមដងផ្លូវសំខាន់ៗ តំបន់រមណីយដ្ឋានទេសចរណ៍ទូទាំងខេត្ត និងគោលដៅងាយរងគ្រោះ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងអញ្ជើញមកសំរាក លំហែកំសាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម នៅខេត្តកែប ។

សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ នាឱកាសនេះមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ពេលធ្វើដំណើរ និងចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕

ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.