ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជេីញចុះសំណេះសំណាលសួរសុខទុក្ខអាជីវករ លក់ដូរក្នុងផ្សារ

ខេត្តប៉ៃលិន៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន និង ក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានារបស់អាជីវករដែលលក់ដូរ នៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា អាជ្ញាធរនិងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់គឺមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារនិងនៅទីជនបទក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទៀនរបស់ប្រជាពលរដ្ឋដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើងសម្តៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថាខេត្តប៉ៃលិន យើង មានការ អភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ដូច្នេះផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នៅថ្ងៃអនាគតក៏មានផែនការគ្រោងរៀបចំកែរលំអ ទីតាំង ថ្មីបន្ថែម និងតូបលក់ដូរអោយកាន់តែមានសោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ដើម្បី ឆ្លើយតបទៅ នឹងសេចក្តីត្រូវការនិងសំណូមពររបស់បងប្អូនអាជីវករជាពិសេសផ្តល់នូវសេវ៉ាដល់អតិថិជនពីគ្រប់មជ្ឍដ្ឋាន រួមទាំងភ្ញៀវទេសចរ ជាតិ និងអន្តរជាតិផងដែរ។

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍សំណូមពរដល់បងប្អូន អាជីវករក្នុង ផ្សារ សាមគ្គី ហៅផ្សារប៉ាហ៊ី ទាំងអស់សូមចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាណសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរឱ្យមានសណ្តាប់ធ្នាប់ជៀសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យកកស្ទះចរាចរណ៍ ជាពិសេសគណៈ គ្រប់គ្រងផ្សារ ត្រូវសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារ ឱ្យបានល្អ។

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.