ព័ត៌មានជាតិ

លោកជំទាវ អុង សុភាវី អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធាន អនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល សង្កាត់ជុំវិញក្រុងព្រះសីហនុ សរុបប្រមាណ២០០នាក់ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានីខេត្ត លេខាធិការដ្ឋានរាជធានីខេត្ត រដ្ឋបាលរាជធានីខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត ZOOM សរុបប្រមាណ ២១៨ គណនី។

គោលបំណងនៃកិច្ចប្រជុំនេះផងដែររួមមាន៖

១.បង្កើនការយល់ដឹងរួមគ្នាលើការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។

២.កំណត់នូវសូចនាករសម្រាប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្របតាមភារកិច្ច ដូចមានចែងក្នុង ឧបសម្ព័ន្ធ១ នៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។

៣.បង្កើនការយល់ដឹងបន្ថែមដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងស្ថាប័ន រាជធានី ខេត្ត ដើម្បីជំរុញការអនុវត្តលិខិតលេខ២១ សជណ.កប ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ស្តីពីករណីវិធានការជំរុញប្រសិទ្ធភាពនឹងការឆ្លើយតបនៃមេរោគអេដស៍ និងជំងឺអេដស៍របស់ទីស្តីការគណៈរដ្ឋមន្រ្តី។

៤.ពង្រឹងភាពជាម្ចាស់ក្នុងការពង្រឹងប្រព័ន្ធជាតិឆ្លើយតបជាពហុវិស័យចំពោះមេរោគអេដស៍ និងជំងឺអេដស៍។

៥.លើកកម្ពស់ការយល់ដឹង និងប្រើប្រាស់មូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ក្នុងការងារ ឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍។

៦.ធ្វើឱ្យកាន់តែប្រសើរឡើងនូវយន្តការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

bvt

Leave a Reply

Your email address will not be published.