ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំប្រជុំគណៈស្នងការ ដើម្បីត្រួតពិនិត្យលើការងារ ការអនុវត្ត អនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្ដុំ

ខេត្តកែប៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានអញ្ជើញដឹកនាំប្រជុំគណៈស្នងការ ដើម្បីត្រួតពិនិត្យលើការងារ ការអនុវត្ត អនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្ដុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការណែនាំ លេខ០០៣ ផក ស្តីពីការបោសសំអាតសកម្មភាពល្មើសគ្រប់ប្រភេទ នៅតាមទីតាំងស្នាក់នៅប្រមូលផ្ដុំជនបរទេស របស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេតនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងពង្រឹងលើការងារជំនាញ ការងារប្រចាំការ ដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនិងសុវត្ថិភាពសង្គម ព្រមទាំងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព នៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តកែប។

ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

bvt

Leave a Reply

Your email address will not be published.