ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល លើកទឹកចិត្ដដល់មន្រ្ដីរាជការ កងកម្លាំងមានសម្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ភូមិ និងប្រជាការពារ ក្នុងភូមិសាស្រ្ដក្រុងសំរោង។
ក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ទោ ខូវ លី ក៏បានមានមតិសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្ដកោតសរសើរ ដល់មន្រ្ដីរាជការទាំងអស់ក្នុងមូលដ្ឋាន ជាពិសេសបងប្អូនប្រជាការពារភូមិគ្រប់រូប ដែលតែងតែយកចិត្ដទុកដាក់បំផុត បំរើសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងសំរោងទាំងថ្ងៃយប់បានយ៉ាងល្អ ទោះក្នុងកំឡុងពេលប្រទេសជាតិកំពុងជួបការឈ្លានពានយ៉ាងណាក្ដី។
លោកស្នងការ ក៏បានឧបត្ថមសំលៀកបំពាក់ដល់បងប្អូនប្រជាការពារភូមិក្នុងក្រុងសំរោង និងទឹកប្រាក់មួយចំនួនផងដែរ។ លោកស្នងការ ក៏បានក្រើនរំលឹកដល់មន្រ្ដីរាជការមូលដ្ឋាន កងកម្លាំងទាំងបី និងប្រជាការពារភូមិគ្រប់រូប ត្រូវយកចិត្ដទុកដាក់ និងចាប់ដៃគ្នាជាធ្លុងមួយ រួបរួមគ្នាកំចាត់អំពើរអបាយមុខផ្សេងក្នុងមូលដ្ឋាន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងមានទំនុកចិត្ដលើរាជរដ្ឋាភិបាល។
ប្រភព៖ ស្នងការរដ្ឋាននគរបាលខេត្តឧត្តរមានជ័យ













