ព័ត៌មានជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦

នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធដោយផ្ទាល់ នាសាលប្រជុំ-ព្រះគណេស (អគារ ក- A) និងតាមប្រព័ន្ធអនឡាញ (Zoom Meeting) សម្រាប់ថ្នាក់ដឹកនាំ គ្រូ និងមន្ត្រីនៃសាលានគរបាលជាតិភូមិភាគទាំង៦ និងសាលានគរបាលជាតិមិត្តភាពកម្ពុជា- វៀតណាម នៅតាមបណ្តាខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភា បានថ្លែងកោតសរសើរដល់គ្រប់អង្គភាពចំណុះនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ច ដោយមានកិច្ចសហការ សាមគ្គីភាពរឹងមាំ ឆន្ទៈមោះមុត ទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តខ្ពស់ជាប្រចាំ រហូតសម្រេចបាននូវលទ្ធផលការងារសំខាន់ៗជាច្រើន គួរជាទីមោទនៈ ក្នុងរយៈពេលមួយត្រីមាសនេះ។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន ក៏បានណែនាំតម្រង់ទិសដល់អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ ត្រូវបន្តទទួលខុសត្រូវចំពោះភារកិច្ចដែលប្រគល់ជូន ដោយធានាលើការអនុវត្តតួនាទី ភារកិច្ច ស្របតាមផែនការ មានភាពជាគំរូក្នុងការដឹកនាំ មានការទទួលខុសត្រូវ ជំរុញនិងអភិវឌ្ឍសមត្ថភាព(មន្រ្តី គ្រូ) ជាពិសេស ធ្វើការងារជាក្រុមនិងដោះស្រាយភាពអសកម្មប្រកបដោយភាពច្នៃប្រឌិត។ល។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន បានលើកឡើងបន្តថា គ្រប់អង្គភាពចំណុះ ត្រូវបន្តជំរុញលើការងារ Digital (មនុស្ស ប្រព័ន្ធ ឯកសារ កម្មវិធីនានា) និងត្រូវអនុវត្តតាមការណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្រុមប្រឹក្សាភិបាល និងឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ទទួលបន្ទុក៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.