(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ស្នើដល់អ្នកពាក់ព័ន្ធ លើកឡើងដោយឥតលាក់លៀមនូវបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្មដែលសេសសល់ពីឆ្នាំចាស់ ធ្វើយ៉ាងណាត្រូវសម្រួចឆន្ទៈរួមគ្នាដោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ។ ឯកឧត្តម អភិបាលខេត្ត ថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតី ជាមួយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ អនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលរៀបចំនៅសាលសន្និសីទសាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ ។ ឯកឧត្តមអភិបាលខេត្ត បានប្រសាសន៍បញ្ជាក់ថា ចំពោះរាល់ចំណុចទាំងឡាយ ដែលបានលើកឡើងក៏នឹងត្រូវរៀបចំជាផែនការ ដោយចាត់ជាអាទិភាពសម្រាប់ទិសដៅបន្តអនុវត្តនៅឆ្នាំបន្ទាប់ ដើម្បីធ្វើការដោះស្រាយឱ្យខាងតែបាន និងឱ្យឆ្លើយតបបានទាន់ពេលវេលាចំគោលដៅហើយប្រកបដោយប្រសិទ្ធភាព និងមានប្រសិទ្ធផល ។ ឯកឧត្តម អ៊ុន ចាន់ដា បញ្ជាក់ដែរថា សន្និបាតនាពេលនេះ សំដៅរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផល បទពិសោធន៍ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម និងសមស្របទៅតាមស្ថានការណ៍ជាក់ ស្តែងជុំវិញការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់មន្ត្រីគ្រប់ៗគ្នា ព្រមទាំងធ្វើការពិនិត្យលទ្ធផលការងារការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» […]
ព័ត៌មានជាតិ
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាម៉េរិកចុះ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាម៉េរិកចុះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលរាជធានី ខេត្ត សរុបប្រមាណ ១៣០រូប។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ការគាំទ្រ និងពង្រឹងប្រសិទ្ធភាពនៃការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាម៉េរិកចុះនៅរដ្ឋបាលរាជធានី ខេត្ត សំដៅធានាដល់ការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវស្មារតីលិខិតបទដ្ឋានដែលបានដាក់ចេញ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅតាមបណ្ដារាជធានី ខេត្ត តាមរយៈការទាក់ទាញវិនិយោគិនឱ្យមកបោះទុនវិនិយោគនៅតាមបណ្ដារាជធានី ខេត្ត ផ្អែកតាមតម្រូវការ និងសក្ដានុពលដែលមានស្រាប់នៅក្នុងតំបន់នីមួយៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឈន សាណាត ផ្ដាំផ្ញើមន្ត្រីពន្ធនាគារខេត្តបាត់ដំបង បន្ដពង្រឹងកិច្ចការពារធានាសន្តិសុខ និងបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ
ខេត្តបាត់ដំបង៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់មន្ត្រីពន្ធនាគារខេត្តបាត់ដំបងទាំងអស់ ត្រូវបន្ដពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព ព្រមទាំងបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ការឆែកឆេរផងដែរ។ ការផ្ដាំផ្ញើរបស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង និងជាតំណាង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ អភិបាលរងខេត្តបាត់ដំបង អគ្គនាយករង ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានថ្មី នៃពន្ធនាគារខេត្តបាត់ដំបង ឯកឧត្តម អគ្គនាយក បានមានមតិផ្តាំផ្ញើមួយចំនួនដល់មន្ត្រីពន្ធនាគារខេត្តបាត់ដំបងទាំងអស់ ដូចជា៖ ១- ត្រូវរួមគ្នារក្សាឲ្យបាននូវស្ថានភាពជាវិជ្ជមាន សុខដុមបនីយកម្ម និងប្រក្រតីភាពនៅកន្លែង […]
ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ចំនួន ២គម្រោង ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ
នៅព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ចំនួន ២គម្រោង ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ នៃទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការលទ្ធកម្ម (គល) លោក អគ្គនាយក លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕ ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ តំណាងអគ្គនាយកដ្ឋាន អង្គភាព ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ លោក លោកស្រី និងមន្រ្តីរាជការចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រេីនរូបទៀតផងដែរ។ ជាកិច្ចចាប់ផ្ដើមឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបនៃអង្គសន្និបាត ក៏ដូចជាជម្រាបជូននូវបទអន្តរាគមន៍សំខាន់ៗដែលបានធ្វើឡើងដោយប្រធាននាយកដ្ឋាន/ស្ថានីយ៍ ចំនុះអោយអគ្គនាយកដ្ឋាន ជូនឯកឧត្តម រដ្ឋលេខាធិការ ប្រធានគណៈអធិបតី និងអង្គសន្និបាតជ្រាប ព្រមទាំងលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍អំពីដំណើរការរៀបចំនិងការប្រព្រឹត្តទៅ នៃសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ
រសៀលថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍អំពីដំណើរការរៀបចំនិងការប្រព្រឹត្តទៅ នៃសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ៕
អភិបាលខេត្តសៀមរាប ៖ ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋាន ពិសេសបទល្មើស (Online Scams)
ខេត្តសៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែល រាជរដ្ឋាភិបាលកម្ពុជាបានធ្វើប្រតិភូកម្មការងារគ្រប់គ្រងការ ស្នាក់នៅ និងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ ជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យលេខ០៣អនក្រ.បក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាម មូលដ្ឋាន ពិសេសបទល្មើសស្តែមអនឡាញ (Online Scams) កុំឱ្យកើតមាននៅក្នុងខេត្តសៀមរាប។ ការលើកឡើងយ៉ាងដូច្នេះនាឱកាសដែល ឯកឧត្តម ប្រាក់ សោភ័ណ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ នាថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការ ស្នងការរង លោកអធិការ លោកអភិបាល ក្រុង-ស្រុក លោកនាយប៉ុស្តិ៍ ក្រុមហ៊ុនសន្តិសុខឯកជន ប្រធានសមាគម មគ្គុទេសទេសចរណ៍ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងមន្ទីរអង្គភាពដែលពាក់ព័ន្ធប្រមាណ ៤០០នាក់។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២៥ របស់ គ.ជ.អ.ប.
នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី២៥ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈកម្មវិធីហ៊្សូម។
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំប្រជុំក្រុមគ្រូបង្ហាត់របៀប គ្រូក្បាច់គុន និងអន្តរាគមន៍
នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំប្រជុំក្រុមគ្រូបង្ហាត់របៀប គ្រូក្បាច់គុន និងគ្រូអន្តរាគមន៍នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាបន្ទប់ប្រជុំ-ព្រះវិស្ណុ (អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីណែនាំនិងជំរុញបន្ថែមលើការងារហ្វឹកហាត់របស់សិស្សនិងនិស្សិត ដោយអនុវត្តឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងដោះស្រាយការងារពាក់ព័ន្ធមួយចំនួនផងដែរ៕ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
នាព្រឹកថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្រ្តីនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀតផងដែរ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងមោទកភាពយ៉ាងក្រៃលែងចំពោះវត្តមាន លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានអញ្ជើញ ចូលរួមក្នុងអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដ៏មានសារៈសំខាន់នៅថ្ងៃនេះ។ ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តថាអង្គសន្និបាតនាពេលនេះ មិនត្រឹមតែជាវេទិកា ដើម្បីពិនិត្យលើ សមិទ្ធផលដែលសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសក្នុងការឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្វះខាត និងការផ្លាស់ប្តូរយោបល់គ្នា ដើម្បីកំណត់នូវយុទ្ធសាស្ត្រថ្មីៗ សំដៅពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែរឹងមាំ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃសង្គមឌីជីថល។ ឯកឧត្តមឧត្តមសេនីយ៍ឯក បានលេីកឡេីងថាឆ្នាំ២០២៥ កន្លងទៅនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបំពេញបេសកកម្មយ៉ាងសកម្ម ដោយអនុវត្តយ៉ាង ខ្ជាប់ខ្ជួនតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងប្រកាន់យកផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ(២០២៣–២០២៧) និងផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមឆ្នាំ (២០២៤– ២០២៨) របស់ក្រសួងមហាផ្ទៃ ជាមូលដ្ឋានគ្រឹះ និងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ជាពិសេសលើអាទិភាពគន្លឹះទី៥ គឺ “បច្ចេកវិទ្យា”។ នាឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋាន បាននឹងកំពុងអនុវត្តលើមុំយុទ្ធសាស្ត្រជាអាទិភាពចំនួន៤ ដែលជាឆ្អឹងខ្នងនៃប្រតិបត្តិការរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយក្នុងនោះរួមមាន៖ ១.ការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពឌីជីថល, ២.ការជំរុញបញ្ញាសិប្បនិម្មិត (AI) និងការអភិវឌ្ឍកម្មវិធីបម្រើសេវាសាធារណៈ, ៣.ការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើទំនើបកម្មប្រព័ន្ធ ផ្សព្វផ្សាយ , ៤.ការធ្វើទំនើបកម្មរដ្ឋបាល ហិរញ្ញវត្ថុនិងការតាមដានត្រួតពិនិត្យ។ លោក ឧត្តមសេនីយ៍ទោ សេង វិសិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏បានឡើងអានរបាយការណ៍ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជូនគណៈអធិបតី និងពិធីទាំងមូលបានជ្រាបផងដែរ។ នាឱកាសនោះដែរ ប្រធាននាយកដ្ឋាន និងប្រធានស្ថានីយ៍ […]










