ព័ត៌មានជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំប្រជុំក្រុមគ្រូបង្ហាត់របៀប គ្រូក្បាច់គុន និងអន្តរាគមន៍

នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំប្រជុំក្រុមគ្រូបង្ហាត់របៀប គ្រូក្បាច់គុន និងគ្រូអន្តរាគមន៍នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាបន្ទប់ប្រជុំ-ព្រះវិស្ណុ (អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីណែនាំនិងជំរុញបន្ថែមលើការងារហ្វឹកហាត់របស់សិស្សនិងនិស្សិត ដោយអនុវត្តឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងដោះស្រាយការងារពាក់ព័ន្ធមួយចំនួនផងដែរ៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

bvt

Leave a Reply

Your email address will not be published.