កំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍សង្កត់ធ្ងន់ផងដែរថា ការប្រារព្ធពិធីបុណ្យសាសនានៅថ្ងៃនេះ គឺកើតចេញពីផ្លែផ្កានៃ “សន្តិភាព” ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងជួបជុំគ្នាធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ។ ការលើកឡើងដូច្នេះក្នុងឱកាសដែល ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជា ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមនៅ វត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។ ការប្រារព្ធពិធីបុណ្យមាឃបូជា គឺជាការបង្ហាញពីសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យ និងជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វការីជន និងវីរកងទ័ពដែលបានពលីដើម្បីជាតិមាតុភូមិ។ យើងរួមគ្នាថែរក្សាសន្តិភាព ដើម្បីបន្តលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា និងសីលធម៌សង្គមឱ្យកាន់តែរីកចម្រើន។ការប្រារព្ធពិធីបុណ្យនេះ […]
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាលជាមួយអ្នកគ្រូ ឃឹម លក្ខិណា គ្រូជាប់កិច្ចសន្យា ដែលតែងតែបង្កើតមាតិកាសង្គម និងមានគំនិតច្នៃប្រឌិតល្អៗ ក្នុងការបង្ហាត់បង្រៀនសិស្ស
រសៀលថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្នុងដំណើរត្រឡប់ពីខេត្តសៀមរាប មករាជធានីភ្នំពេញវិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយអ្នកគ្រូ ឃឹម លក្ខិណា គ្រូជាប់កិច្ចសន្យា ដែលតែងតែបង្កើតមាតិកាសង្គម និងមានគំនិតច្នៃប្រឌិតល្អៗ ក្នុងការបង្ហាត់បង្រៀនសិស្ស ទាំងចំណេះដឹង និងជំនាញផ្សេងៗ។ ក្នុងឱកាសនោះ ដើម្បីជាការលើកទឹក ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភកុំព្យូទ័រ ចំនួន ១គ្រឿង ដល់អ្នកគ្រូ ឃឹម លក្ខិណា គ្រូជាប់កិច្ចសន្យា បង្រៀននៅសាលាបឋមសិក្សាក្បិល ស្ថិតនៅក្នុងភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងស្នើឱ្យអ្នកគ្រូ បន្តសកម្មភាពបែបនេះ និងបង្កើតគំនិតច្នៃប្រឌិតល្អៗបន្ថែមទៀត សម្រាប់សិស្សានុសិស្ស និងសង្គមជាតិទាំងមូល៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់អំណោយជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប
នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅបរិវេណសាលាខេត្តសៀមរាប។ ១. អំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប រួមមាន៖ ទឹកបរិសុទ្ធ ចំនួន ១.៣៨០កេស, អង្ករ ចំនួន ១០.៧៦៥គីឡូក្រាម, ទឹកក្រូច ចំនួន ២០១កេស, ពងមាន់រសជាតិដើមខ ចំនួន ៦០កេស, ពងមាន់រសជាតិដើម ចំនួន ១០០កេស, ខសាច់មាន់កំប៉ុង ចំនួន ១៣៩កេស, កន្ទេល ចំនួន ១៩៥, ក្រណាត់ ចំនួន ៨ដុំ, ភួយ ចំនួន ៧.០៥០, ទឹកត្រី ចំនួន ២៥៣យួរ, មុង ចំនួន ៥៩០, អំបិល និងប៊ីចេង ចំនួន ៣៩៩កញ្ចប់, […]
[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា ចាប់ពីតាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះអាវុធដាក់គ្នានោះឡើយ។ យ៉ាងណាក៏ដោយក្នុងរយៈពេលនេះ កម្ពុជាបានតាមដាន និងកត់ត្រាទុកជាបន្តបន្ទាប់ នូវសកម្មភាពមិនស្មោះត្រង់មួយចំនួនរបស់ភាគីថៃ។ The Ministry of Interior of the Royal Government of Cambodia wishes to inform the national and international community that, since the ceasefire between Cambodia and Thailand came into effect on 27 December 2025, both sides have refrained from […]
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញធ្វើបាឋកថា ចែករំលែកបទពិសោធ ស្តីពី “ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរបុគ្គល” ដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌
នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញធ្វើបាឋកថា ចែករំលែកចំណេះដឹងនិងបទពិសោធ ស្តីពី “ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរបុគ្គល” ដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ដែលកំពុងសិក្សា ហ្វឹកហាត់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅសាលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ- B) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ បាឋកថានេះ មានគោលបំណង ដើម្បីឱ្យសិក្ខាកាម ទទួលបាននូវចំណេះដឹងថ្មីៗថែម ទៀត ពាក់ព័ន្ធនឹងជំនាញទន់ ក្នុងការពង្រឹងជំនាញទំនាក់ទំនងអន្តរបុគ្គលឱ្យកាន់តែល្អប្រសើរ៕ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
នគរបាលខេត្តកែប បន្តផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ខេត្តកែប៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប មន្ត្រីផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្ត បន្តផ្ដល់សេវាសាធារណៈ(បំពេញបែបបទផ្ដល់និងប្រគល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ) ជូនប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ ដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះ សំណាលជាមួយនឹងសិក្ខាកាម នៃវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ លើកទី២
នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ លើកទី២ ដែលកំពុងសិក្សា ហ្វឹកហាត់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ពិធីសំណេះសំណាលនេះ ក្នុងន័យជំរុញឱ្យសិក្ខាកាមខិតខំប្រឹងប្រែងសិក្សា ហ្វឹកហាត់ និងគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងគោលការណ៍ផ្សេងៗ របស់សាលាដែលបានកំណត់៕ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប នៅសណ្ឋាគារ សុខាសៀមរាប ។ ពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងាររាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោកស្នងការខេត្ត សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, កងកម្លាំងប្រដាប់អាវុធ ទាំង ៣ ប្រភេទ, អភិបាល អភិបាលរង ក្រុងស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់, មន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីរាជការយ៉ាងច្រើនកុះករ ៕ ប្រភព៖ […]
អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប នៅសណ្ឋាគារ សុខាសៀមរាប ។ ពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងាររាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោកស្នងការខេត្ត សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, កងកម្លាំងប្រដាប់អាវុធ ទាំង ៣ ប្រភេទ, អភិបាល អភិបាលរង ក្រុងស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់, មន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីរាជការយ៉ាងច្រើនកុះករ ៕ ប្រភព៖ […]
អភិបាលខេត្តតាកែវ ៖ ខេត្តតាកែវគ្មានស្គេមអនឡាញ (Scams Online) និងធានាការពារសុវត្ថិភាពអ្នកវិនិយោគ
តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការធានាការពារនូវសុខសុវត្ថិភាព ជូនដល់អ្នកវិនិយោគដែលចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ។ ជាពិសេស ឯកឧត្តម បានធ្វើការអះអាងថា ខេត្តតាកែវ គឺជាខេត្តមួយដែលគ្មានការឆបោកតាមប្រព័ន្ធអនឡាញ (Scams Online) ឡើយ។ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបទបង្ហាញអំពីបញ្ហាប្រឈម និងសំណូមពររបស់អនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ នាថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍លើកឡើងពីការធានាសុខសុវត្ថិភាពជូនក្រុមអ្នកវិនិយោគ និងបានជំរុញឱ្យអ្នកវិនិយោគកុំមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ហើយត្រូវមានការជឿជាក់លើការទទួលខុសត្រូវរបស់អាជ្ញាធរខេត្ត។ នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការអូសទាញអ្នកវិនិយោគឱ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ ដើម្បីបង្កើតឱកាសការងារឱ្យកាន់តែច្រើនឡើងជូនបងប្អូនប្រជាពលរដ្ឋ។ ជាលទ្ធផល ក្នុងឆ្នាំ២០២៥ កន្លងមកនេះ មានក្រុមហ៊ុនវិនិយោគចំនួន ៥២ បានមកបើករោងចក្រនៅក្នុងខេត្តតាកែវ ក្នុងទំហំទុនវិនិយោគជាង ១៧០លានដុល្លារអាមេរិក ដោយបានបង្កើតឱកាសការងារបានចំនួនជិត ៣ម៉ឺនកន្លែង៕ ប្រភព ៖ រដ្ឋបាលខេត្តតាកែវ










