[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា ចាប់ពីតាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះអាវុធដាក់គ្នានោះឡើយ។ យ៉ាងណាក៏ដោយក្នុងរយៈពេលនេះ កម្ពុជាបានតាមដាន និងកត់ត្រាទុកជាបន្តបន្ទាប់ នូវសកម្មភាពមិនស្មោះត្រង់មួយចំនួនរបស់ភាគីថៃ។
The Ministry of Interior of the Royal Government of Cambodia wishes to inform the national and international community that, since the ceasefire between Cambodia and Thailand came into effect on 27 December 2025, both sides have refrained from engaging in armed clashes. Despite this, Cambodia has continued to monitor and take note of a number of dishonest activities by the Thai side.






