ព័ត៌មានជាតិ

លោកបណ្ឌិត វីល ផាកស៍ តំណាងអង្គការ UNICEF អញ្ជើញចូលរួមធ្វើបទបង្ហាញអំពីវឌ្ឍនភាព និងបទពិសោធន៍នៃការអនុវត្តអភិក្រមថ្មី ក្នុងការលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត វីល ផាកស៍ នាយកប្រចាំប្រទេស យូនីសេហ្វកម្ពុជា តំណាងអង្គការ UNICEF បានអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកអំពីវឌ្ឍនភាព និងបទពិសោធន៍សម្រេចបានពីការអនុវត្តអភិក្រមថ្មី ក្នុងការលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងឱកាសពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នាឱកាសនោះ លោកបណ្ឌិត វីល ផាកស៍ បានលើកឡើងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតកៀកនឹងប្រជាពលរដ្ឋ ដោយពង្រឹងតួនាទី និងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងផ្នែកធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងសមត្ថភាពគ្រប់គ្រង។ ក្នុងនោះ តួនាទីរដ្ឋាភិបាលថ្នាក់ជាតិ ត្រូវបានផ្លាស់ប្តូរពីការផ្តល់សេវាផ្ទាល់ ទៅជាការតម្រង់ទិស ការកសាងសមត្ថភាព និងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈជំនួស។ លោកបណ្ឌិត បានបញ្ជាក់ថា បច្ចុប្បន្នមុខងារចំនួន ៥៥ ត្រូវបានផ្ទេរទៅកាន់ក្រុង ស្រុក ខណ្ឌ ខណៈការគ្រប់គ្រងសេវាសុខាភិបាល និងមណ្ឌលកុមារកំព្រា ត្រូវបានផ្ទេរទៅរាជធានី-ខេត្ត រួមទាំងការអនុវត្តមុខងារអាណត្តិទូទៅ […]

ព័ត៌មានជាតិ

លោក ប៉ាង លីដា អញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ អំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍អំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងបទបង្ហាញនេះ លោក ប៉ាង លីដា បានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ គឺជាការងារសំខាន់មួយក្នុងការធានាសន្តិសុខ សុវត្ថិភាព សោភ័ណភាព និងភាពរៀបរយនៃទីធ្លាសាធារណៈ ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីថ្នាក់មូលដ្ឋាន។ លោកបានលើកឡើងពីផែនការនិងវិធានការចម្បងៗ ក្នុងការដោះស្រាយបញ្ហាប្រឈម ដូចជា ការរំដោះចិញ្ចើមផ្លូវ ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ការស្តារប្រព័ន្ធលូ និងប្រឡាយ ការប្រើប្រាស់កម្លាំងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងសមស្របតាមច្បាប់ ដោយមិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ជាពិសេសអ្នកថ្មើរជើង។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ប្រឡាយ និងប្រព័ន្ធលូ គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ការបង្ហូរទឹក និងការពារការលិចលង់ […]

ព័ត៌មានជាតិ

ឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញធ្វើបទបង្ហាញ ស្តីពី ផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញធ្វើបទបង្ហាញស្តីពី ផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ឯកឧត្តម ប៉េង ពោធិ៍សា បានមានប្រសាសន៍លើកឡើងថាផែនការរៀបចំដែនដីថ្នាក់ខេត្ត គឺជាក្របខណ្ឌរៀបចំ ដែនដី ដើម្បីដោះស្រាយការអភិវឌ្ឍន៍រួម របស់ខេត្ត។ ផែនការនេះពណ៌នា វិភាគអំពីស្ថានភាពបច្ចុប្បន្ននៅ ក្នុងខេត្ត ពិនិត្យមើលនិន្នាការ និងឱកាសនៃការអភិវឌ្ឍនាពេលអនាគតជាផែនការពហុវិស័យដែល ទាក់ទងនឹងទិដ្ឋភាពសំខាន់ៗនៃបរិស្ថាន ហេដ្ឋារចនា សម្ព័ន្ធ ទីក្រុង ជនបទ សកម្មភាពសង្គម និងសេដ្ឋកិច្ចពីទស្សនៈនៃការរៀបចំដែនដី ដើម្បីជាមូលដ្ឋានក្នុង ការកសាងទិន្នន័យអំពីការគ្រប់គ្រងប្រើប្រាស់ដី ដើម្បីជាមូលដ្ឋានច្បាស់លាស់ក្នុងការរៀចំផែនការប្រើប្រាស់ដី និងបែងចែកឱ្យបានត្រឹមត្រូវ ចៀសវាងការប្រើប្រាស់ដីមិនចំសក្តានុពល សំដៅរក្សានូវចីរភាព បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។ ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត […]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញធ្វើបទបង្ហាញការចែករំលែកបទពិសោធន៍ អំពីការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញធ្វើបទបង្ហាញការចែករំលែកបទពិសោធន៍ អំពីការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ក្នុងឱកាសនៃការធ្វើបទបង្ហាញនោះ ឯកឧត្តម គួច ចំរើន បានលើកយកនូវលក្ខណៈសម្បត្តិទាំង៧ ដោយក្នុងនោះរួមមាន ៖ ទី១.ផ្តល់សេវាសាធារណៈ ទៅលើសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ទី៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍ ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ទី៥-ដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ […]

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អញ្ជើញធ្វេីបទអន្តរគមន៍ ស្ដីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញធ្វើបទអន្តរគមន៍ ស្ដីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងឱកាសនៃ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងរយៈពេល៣ទសវត្សកន្លងមកនេះ ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាពពេញផ្ទៃប្រទេស និងស្ថេរភាពនយោបាយដ៏រឹងមាំ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកអគ្គមគ្គុទេសក៍ឯក និងជាប្រតិបត្តិករ នៃនយោបាយ ឈ្នះ! ឈ្នះ! រក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី។ ក្នុងបទអន្តរគមន៍នេះដែរ លោកជំទាវ អភិបាលខេត្ត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី […]

ព័ត៌មានជាតិ

ឯកឧត្តម វុី សំណាង អញ្ជើញធ្វើបទអន្តរគមន៍ ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមការងារចុះបញ្ជីវិនិយោគដែលមានទុនសមមូលក្រោម ៥លានដុល្លាអាមេរិក

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញធ្វើបទអន្តរគមន៍ ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមការងារចុះបញ្ជីវិនិយោគដែលមានទុនសមមូលក្រោម ៥លានដុល្លាអាមេរិក ក្នុងឱកាសនៃ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ឯកឧត្ដម​ អភិបាលបានលេីកឡេីងថា ខេត្តតាកែវស្ថិតនៅប៉ែកនិរតីនៃព្រះរាជាណាចក្រកម្ពុជា មានក្រុង១និងស្រុក៩ មានសង្កាត់៣និងឃុំ៩៧ និងមានភូមិចំនួន ១.១២១ ភូមិ និងមានផ្ទៃដីសរុបចំនួន ៣.៦៨០,១១ គ.ម២ ខេត្តមានព្រំប្រទល់ខាងជើងនិងខាងកើតជាប់ខេត្តកណ្តាល ខាងលិចជាប់ខេត្តកំពង់ស្ពឺនិងខេត្តកំពត ខាងត្បូងនិងខាងកើតជាប់នឹងប្រទេសវៀតណាម ព្រមទាំងទំហំសេដ្ឋកិច្ចខេត្តសម្រាប់ឆ្នាំគោល២០២៤ ចំនួន ១០ទ្រីលាន ១៧៦ប៊ីលានរៀល គិតជាដុល្លារ ២ប៊ីលាន ៥៤៤លានដុល្លារ សម្រាប់ចំណូលមនុស្សម្នាក់ៗស្មើនឹង ៩.០៥៦.០០០ រៀល ឬស្មើ ២.២៦៤ ដុល្លារ។ ក្នុងបទអន្តរាគមន៍នេះផងដែរ​ ឯកឧត្ដម​ អភិបាល​ខេត្ត បានបន្តទៀតថា […]

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:១៧នាទីរសៀលនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។ ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ មុំ សាម៉ឺឌី មេបញ្ជាការរង យោធភូមិភាគទី៣ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្តម គុនសិរិប៉ាន់យ៉ោ នាយសេនាធិការ បញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត។ សូមជម្រាបជូនផងដែរថា ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ របស់កម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត របស់ថៃ ។ គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ […]

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនពលី

  ដោយក្តីអាឡោះអាឡ័យជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីដោយផ្ទាល់នៅគេហដ្ឋានរបស់សពនៅខេត្តរតនគិរី។ ក្នុងវេលាដ៏ក្រៀមក្រំនេះផងដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរយុទ្ធជនកម្ពុជា ដែលបានពលីអាយុជីវិតដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ៕ ខេត្តរតនគិរី រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អស់ លោក លោកស្រី នាយករងរដ្ឋបាលខេត្ត អង្គភាពចំណុះសាលាខេត្ត កងកម្លាំងទាំងបី និង រដ្ឋបាលក្រុង ស្រុក ផងដែរ។ បន្ទាប់ពីអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំដែលបានគ្រោងទុករួចមក សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត បានលើកឡើងនូវបញ្ហាមួយចំនួន ដោយមានធ្វើការកែសម្រួលខ្លឹមសារ អត្ថន័យ និង លទ្ធផលនៅក្នុងរបាយការណ៍នូវចំណុចមួយចំនួន បញ្ហាការងារអត្រានុកូលដ្ឋាន ករណីការប្រើប្រាស់បារីអេឡិចត្រូនិច និង សុំឱ្យមានការថែទាំដើមឈើទើបនឹងដាំនៅអមដងផ្លូវក្នុងក្រុង ព្រមទាំងបញ្ហាបទល្មើសនេសាទ និង […]

ព័ត៌មានជាតិ

ឯកឧត្តម នួន ផារ័ត្ន អញ្ជេីញធ្វេីបទអន្តរាគមន៍​ ស្តី​ពី​ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកំពង់ធំ ដើម្បីបង្កើតឱកាសការងារ មុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ

ទីស្ដីការ​ក្រសួង​មហាផ្ទៃ​៖​ នៅរសៀលថ្ងៃពុធ​ ទី៤​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ​ បានអញ្ជេីញធ្វេីបទអន្តរាគមន៍​ ស្តី​ពី​ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកំពង់ធំ ដើម្បីបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំប្រការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ឯកឧត្ដម​ អភិបាលបានលេីកឡេីងថា ខេត្តកំពង់ធំស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ដែលចែកជាក្រុង០១ ស្រុក០៨ ឃុំ៧៣ សង្កាត់០៨ ភូមិ៧៦៥មានចម្ងាយ ១៦៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ឆ្នាំង សៀមរាប និងពោធិ៍សាត់​ ។ ក្នុងបទអន្តរាគមន៍នេះផងដែរ​ ឯកឧត្ដម​ អភិបាល​បានបន្តទៀតថា តាមការចង្អុលបង្ហាញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី […]