ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនដល់គ្រប់តួអង្គពាក់ព័ន្ធជុំវិញខេត្ត។ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ត ប្រធានរតនាគារខេត្ត អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវម្ចាស់ការក្នុងការរៀបចំរបាយការណ៍ចំណូល ចំណាយប្រចាំខែ ប្រចាំត្រីមាស ប្រចាំត្រីមាស និងប្រចាំឆ្នាំ រួមទាំងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តថវិកាកម្មវិធីប្រចាំឆមាស និងប្រចាំឆ្នាំ និងផ្ញើរមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងផ្ញើរទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបានទាន់ពេលវេលាកំណត់ ដូចមានចែងក្នុងសារាចរណែនាំនេះជាធរមាន។ ក្នុងនោះដែរ […]
ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ ត្រៀមរៀបចំពិធីចាប់ត្រីបែបបុរាណនៅតំបន់ត្រពាំងក្រម ក្នុងស្រុកមេមត់ ដើម្បីអភិរក្សវប្បធម៌ដូនតា និងបង្កើនភាពសប្បាយរីករាយជូនពលរដ្ឋ
ខេត្តត្បូងឃ្មុំ៖ ដើម្បីថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតា និងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងផ្ទាល់ នៅតំបន់ត្រពាំងក្រម ស្ថិតក្នុងស្រុកមេមត់។ បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំផែនការឱ្យបានហ្មត់ចត់ សម្រាប់ “ពិធីចាប់ត្រីបែបបុរាណ” សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនភ្ញៀវទេសចររាប់ម៉ឺននាក់ ដែលនឹងមកចូលរួមនាថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ។ នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីសំណាក់ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រដ្ឋបាលស្រុកមេមត់ អាជ្ញាធរឃុំជាំក្រវៀន និងបងប្អូនសហគមន៍មូលដ្ឋានផងដែរ។ លោក គន់ រ័ត្នមុនី អភិបាលរងខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើកត្តាសំខាន់ៗចំនួន ៣ រួមមាន៖ ១. ស្ថានភាពធនធានធម្មជាតិ៖ ពិនិត្យកម្ពស់ទឹក និងបរិមាណត្រីក្នុងត្រពាំង ដើម្បីធានាថាការកម្សាន្តរបស់ពលរដ្ឋប្រព្រឹត្តទៅដោយភាពរីករាយ និងសម្បូរបែប។ ២. សន្តិសុខ និងសណ្តាប់ធ្នាប់៖ រៀបចំផែនការការពារសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលរំពឹងថានឹងមកចូលរួមយ៉ាងកុះករ។ ៣. ហេដ្ឋារចនាសម្ព័ន្ធបម្រើការកម្សាន្ត៖ […]
តំណាងអង្គការ UNICEF ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋ
ភ្នំពេញ ៖ លោកបណ្ឌិត វីល ផាកស៍ នាយកប្រចាំប្រទេស យូនីសេហ្វកម្ពុជា តំណាងអង្គការ UNICEF បានលើកឡើងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតកៀកនឹងប្រជាពលរដ្ឋ ដោយពង្រឹងតួនាទី និងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការលើកឡើងរបស់ លោកបណ្ឌិត វីល ផាកស៍ នាឱកាសអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកអំពីវឌ្ឍនភាព និងបទពិសោធន៍សម្រេចបានពីការអនុវត្តអភិក្រមថ្មី ក្នុងការលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ នាឱកាសនោះ លោកបណ្ឌិត វីល ផាកស៍ បានលើកឡើងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតកៀកនឹងប្រជាពលរដ្ឋ ដោយពង្រឹងតួនាទី និងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងផ្នែកធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងសមត្ថភាពគ្រប់គ្រង។ ក្នុងនោះ តួនាទីរដ្ឋាភិបាលថ្នាក់ជាតិ ត្រូវបានផ្លាស់ប្តូរពីការផ្តល់សេវាផ្ទាល់ ទៅជាការតម្រង់ទិស ការកសាងសមត្ថភាព និងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញអមសម្តេចមហាបវរធិបតី ក្នុងកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
រសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរាជធានីភ្នំពេញ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម
នៅល្ងាចថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម លឿង តាមក្វាង (LUONG TAM QUANG) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា
នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបពិភាក្សាជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបពិភាក្សា គឺផ្តោតសំខាន់លើការសម្របសម្រួលការផ្តល់លិខិតធ្វើដំណើរដល់ពលរដ្ឋឥណ្ឌា ដែលស្នាក់នៅ និងធ្វើការខុសច្បាប់ពាក់ព័ន្ធ Online Scams ឱ្យឆាប់បានវិលត្រឡប់ទៅប្រទេសឥណ្ឌាវិញ៕ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ របស់បណ្ឌិត្យសភានគរបាលកម្ពុជា
នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមផាសុកបណ្ឌិត គាង សេង អនុរដ្ឋលេខាធិការ, ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ឯកឧត្តមសាស្រ្តាចារ្យ គ្រូនគរបាលជាតិ ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួននៃបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានគោរពរាយការណ៍ជូន ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ជ្រាបអំពីវឌ្ឍនភាពការងារដែលសម្រេចបានតាមយុទ្ធសាស្ត្រនីមួយៗនៃផែនការយុទ្ធសាស្ត្ររបស់បណ្ឌិត្យសភា រួមមានយុទ្ធសាស្ត្រ – ការងារដឹកនាំ-គ្រប់គ្រង – ការពង្រឹងសមត្ថភាពធនធានមនុស្ស -ការលើកកម្ពស់គុណភាពអប់រំ – ការពង្រីកវិសាលភាពបណ្ដុះបណ្ដាល – ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្ត។ បន្ថែមពីនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានគោរពជម្រាបជូនអំពីសកម្មភាពដែលបានអនុវត្តតាមមតិណែនាំរបស់ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ រួមមាន ៖ – បានអភិវឌ្ឍសមត្ថភាពគ្រូបន្តវេនក្នុងនិងក្រៅប្រទេស – បាននិងកំពុងបន្ត៖ – កែលម្អកម្មវិធីអប់រំនិងគ្រោងអញ្ជើញអង្គភាពពាក់ព័ន្ធចូលរួមសិក្ខាសាលា ដើម្បីកែសម្រួលកម្មវិធីអប់រំ […]
មានពលរដ្ឋភៀសសឹកកម្ពុជា ជិត១សែននាក់ទៀត នៅតែមិនទាន់អាចវិលទៅលំនៅឋានបាន ដោយសារតែអំពើឈ្លានពានរបស់យោធាថៃ
គិតត្រឹមព្រឹកថ្ងៃទី៦ ខែកុម្ភៈនេះ មានពលរដ្ឋភៀសសឹកកម្ពុជា ជិត១សែននាក់ទៀត នៅតែមិនទាន់អាចវិលទៅលំនៅឋានបាន ដោយសារតែអំពើឈ្លានពានរបស់យោធាថៃ! As of the morning of 6 February 2026, nearly 100,000 Cambodian displaced persons are still unable to return to their homes due to the aggressive acts by the Thai armed forces.
លោក ប៉ាង លីដា ដាក់ចេញយុទ្ធសាស្ត្រ «ធ្វើផង ពន្យល់ផង» ដើម្បីកាត់បន្ថយជម្លោះ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ
ភ្នំពេញ ៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដាក់ចេញយុទ្ធសាស្ត្រ «ធ្វើផង ពន្យល់ផង» ដោយបញ្ជាក់ថា ការអនុវត្តច្បាប់ មិនអាចផ្អែកលើអំណាចតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុវត្តដោយសិល្បៈនៃការបញ្ចុះបញ្ចូល ការសម្របសម្រួល ដើម្បីកាត់បន្ថយជម្លោះ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ការដាក់ចេញយុទ្ធសាស្ត្របែបនេះនាឱកាស លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ អញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍អំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ក្នុងបទបង្ហាញនេះ លោក ប៉ាង លីដា បានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ គឺជាការងារសំខាន់មួយក្នុងការធានាសន្តិសុខ សុវត្ថិភាព សោភ័ណភាព និងភាពរៀបរយនៃទីធ្លាសាធារណៈ ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីថ្នាក់មូលដ្ឋាន។ […]










