ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ របស់បណ្ឌិត្យសភានគរបាលកម្ពុជា

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមផាសុកបណ្ឌិត គាង សេង អនុរដ្ឋលេខាធិការ, ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ឯកឧត្តមសាស្រ្តាចារ្យ គ្រូនគរបាលជាតិ ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួននៃបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានគោរពរាយការណ៍ជូន ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ជ្រាបអំពីវឌ្ឍនភាពការងារដែលសម្រេចបានតាមយុទ្ធសាស្ត្រនីមួយៗនៃផែនការយុទ្ធសាស្ត្ររបស់បណ្ឌិត្យសភា រួមមានយុទ្ធសាស្ត្រ – ការងារដឹកនាំ-គ្រប់គ្រង – ការពង្រឹងសមត្ថភាពធនធានមនុស្ស -ការលើកកម្ពស់គុណភាពអប់រំ – ការពង្រីកវិសាលភាពបណ្ដុះបណ្ដាល – ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្ត។

បន្ថែមពីនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានគោរពជម្រាបជូនអំពីសកម្មភាពដែលបានអនុវត្តតាមមតិណែនាំរបស់ឯកឧត្តមរដ្ឋលេខាធិការ  ប្រធានអង្គប្រជុំ រួមមាន ៖

– បានអភិវឌ្ឍសមត្ថភាពគ្រូបន្តវេនក្នុងនិងក្រៅប្រទេស

– បាននិងកំពុងបន្ត៖

– កែលម្អកម្មវិធីអប់រំនិងគ្រោងអញ្ជើញអង្គភាពពាក់ព័ន្ធចូលរួមសិក្ខាសាលា ដើម្បីកែសម្រួលកម្មវិធីអប់រំ

– អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ប.ន.ក. ដើម្បីឆ្លើយតបទៅនឹងការធ្វើបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល

– ជំរុញការផ្សព្វផ្សាយលទ្ធផលនៃការងារបណ្តុះបណ្តាល ស្នាដៃស្រាវជ្រាវ និងត្រៀមកិច្ចសហការការចូលរួមចំណែកជួយសហគមន៍

– សិក្សាស្រាវជ្រាវនិងរៀបចំបង្កើតឱ្យមានទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្ដ្រនគរបាល (Journal of Police Science)។

ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានជម្រាបជូន ឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំ ក៏ដូចជាអង្គប្រជុំទាំងមូលបានជ្រាបផងដែរថា ទន្ទឹមនឹងការមានវឌ្ឍនភាពគួរជាទីមោទនៈនេះ បណ្ឌិត្យសភាក៏នៅជួបបញ្ហាប្រឈមនិងការលំបាកមួយចំនួនដែលត្រូវធ្វើការដោះស្រាយតាមលំដាប់អាទិភាពជាបន្តបន្ទាប់ ផងដែរ៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.