នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិតបរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលទាំងអស់ ក្នុងកងជួរ នាទីលានគោរពទង់ជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ការសំណេះសំណាលនិងណែនាំតម្រង់ទិសនេះ ដើម្បីជំរុញនិងពង្រឹងវិន័យក្នុងការសិក្សា ទាំងក្នុងថ្នាក់និងទីលាន វិន័យក្នុងការស្នាក់នៅ និងការចូលរួមធ្វើពលកម្ម សម្អាតក្នុងបរិវេណបណ្ឌិត្យសភា ដើម្បីរក្សាឱ្យមានអនាម័យស្អាតជានិច្ច។ ប្រភព៖បណ្ឌិត្យសភានគរបាលកម្ពុជា
ព័ត៌មានជាតិ
រដ្ឋបាលខេត្តក្រចេះ អញ្ជើញទទួលអំណោយពីវិស័យឯកជន សម្រាប់ផ្ដល់ជូនកងកម្លាំង និងប្រជាជនភៀសសឹកនៅក្នុងខេត្តក្រចេះ
ខេត្តក្រចេះ៖ នៅរសៀលថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញទទួលអំណោយពី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ដែលបានឧបត្ថម្ភ ទឹកសុទ្ធ V-Active ចំនួន ១.៤៩៣កេស វីកូឡា V-Cola ចំនួន ១.១៤៣កេស អង្ករចំនួន ១.១៤៣កញ្ចប់អាវស្មារតី ខ្មែតែមួយចំនួន ១.៦៨៦អាវ និងថវិកាចំនួន ៦៥.៦៥០.០០០៛ (ហុកសិបប្រាំលាន ហុកសិបប្រាំពាន់រៀលគត់) ជូនដល់រដ្ឋបាលខេត្តក្រចេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរសុខាភិបាលខេត្ត និងប្រជាជនភៀសសឹកនៅក្នុងខេត្តក្រចេះ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ តាំងនាមថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរសុខាភិបាលខេត្ត និងប្រជាជន ភៀសសឹកនៅក្នុងខេត្តក្រចេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលបានផ្តល់ជំនួយជាថវិកា អង្ករ ទឹកសុទ្ធ V-Active […]
ឯកឧត្តម សរ សិទ្ធិ អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាប្រណាំងទូក ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ”លើកទី២ ឆ្នាំ២០២៥
ខេត្តស្វាយរៀង៖ រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី ២ សហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី “បើក” ការប្រកួតកីឡាទូក “ង”ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា”លើកទី២ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ថ្លែងក្នុងនាមតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តម សរ សិទ្ធិ មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួមជាអធិបតីក្នុងពិធី “បើក” ការប្រកួតកីឡាទូក “ង”ទូកនាគ ទូកផ្កាចារ […]
ឯកឧត្ដម ឃួង ស្រេង ដាក់ផែនការយ៉ាងម៉ឹងម៉ាត់ឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ធ្វើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដាក់ផែនការយ៉ាងម៉ឹងម៉ាត់ឱ្យកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ធ្វើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ពោលគឺសម្អាតឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦នេះ។ ការដាក់ផែនការយ៉ាងម៉ឹងម៉ាត់ខាងលើនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍សារាចរ០៣លើការងារ គ្រប់ គ្រង សន្តិសុខ សុវត្ថិភាព តាម ទីតាំង រស់នៅ ប្រមូលផ្ដុំ និងធ្វើយុទ្ធនាការបោសសម្អាតបទល្មើស ONLINE SCAMS ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៧ជាន់ឡើងទៅ ជិត៤០០០អគារ ដូច្នេះសូមឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិ អ្នករស់នៅក្នុងខុនដូ និងអ្នកស្នាក់នៅប្រមូលផ្ដុំ«រួម»ឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន។នេះជាយុទ្ធនាការបោសសម្អាតឱ្យអស់។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តថា៖ […]
ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់ប៉ុស្តិ៍លេខ៣ ប្រចាំការការពារប្រាសាទវត្តអធ្វា
សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំសហការី ចុះត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់ប៉ុស្តិ៍លេខ៣ ប្រចាំការការពារប្រាសាទវត្តអធ្វា នៃការិយាល័យនគរបាលការពារបេតិកភណ្ឌ ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កសាងដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងសហការី ព្រមទាំងសប្បុរសជន ដែលបច្ចុប្បន្នបានសាងសង់រួចរាល់ជាស្ថាពរ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
លោកឧត្ដមសេនីយ៍ទោ ហួត សុធី ទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយក្រុមបញ្ញវន្តក្មេងអាដិន-ណៅអ៊ែរ (AYSE)
សៀមរាប៖ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំគណៈស្នងការ ទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយក្រុមបញ្ញវន្តក្មេងអាដិន-ណៅអ៊ែរ ((Adenauer Young Scholars for Excellence ) របស់ មូលនិធិខុនរ៉ាដអាដិណៅអ៊ែរ ( (Konrad-Adenauer-Stiftung ) នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប នារសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ជាកិច្ចចាប់ផ្ដើម លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានមានមតិស្វាគមន៍យ៉ាងកក់ក្ដៅ និងរៀបរាប់ ដោយសង្ខេប អំពីសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ដែលសម្រេចបាននាពេលកន្លងមក និងបទពិសោធន៍អំពីការរៀបចំប្រព័ន្ធសន្តិសុខក្នុងខេត្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជូនដល់ក្រុមបញ្ញវន្តក្មេងអាដិន-ណៅអ៊ែរ (AYSE) របស់ មូលនិធិខុនរ៉ាដអាដិណៅអ៊ែរ (KAS) ព្រមទាំងបានផ្ដល់ឱកាសឱ្យ ក្រុមបញ្ញវន្តក្មេងអាដិន-ណៅអ៊ែរ (AYSE) របស់ មូលនិធិខុនរ៉ាដ អាដិ ណៅអ៊ែរ (KAS) សួរសំនួរផ្សេងៗ ដែលទាក់ទង និងប្រធានបទស្រាវជ្រាវ ដើម្បីជូន […]
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹកថ្ងៃទី៦ ដល់ម៉ោង៦ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦
ជាង១ខែក្រោយបទឈប់បាញ់ មានពលរដ្ឋភៀសសឹកកម្ពុជា៨៧.២០៤នាក់ទៀត នៅតែពុំទាន់អាចវិលទៅលំនៅឋានបាន ក្នុងនោះស្រី្តមាន ៤៥.៧៥៦នាក់ និងកុមារ២៨.២៥៦នាក់។ More than one month after the ceasefire, 87,204 Cambodian displaced persons, including 45,756 women and 28,256 children, still have not been able to return to their homes.
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលី នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលី (Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា រាជធានីភ្នំពេញ៕










