ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ហៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ពិភាក្សាស្ដីពីការចាត់បញ្ជូនមន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មីឆ្នាំ២០២៥ ទៅចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល លើកទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានធនធានមនុស្ស បណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងសមាសភាពពាក់ព័ន្ធចំនួន៣៩រូបផងដែរ ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងស្វែងយល់ពីសក្តានុពលខេត្តបាត់ដំបង។ ឯកឧត្តមអភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្ដៅ និងជម្រាបជូនអំពីសក្តានុពលសំខាន់ៗរបស់ខេត្តបាត់ដំបង ដែលមានទីតាំងភាគពាយ័ព្យជាប់ព្រំដែនថៃ មានច្រកអន្តរជាតិ២ និងច្រកតំបន់៣ ព្រមទាំងមានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម។ ឯកឧត្តម សុខ លូ ក៏បានស្នើឯកអគ្គរាជទូតជួយកៀរគរ អ្នកវិនិយោគចក្រភពអង់គ្លេស មកបណ្ដាក់ទុនវិនិយោគជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម កែច្នៃ និងវិចខ្ចប់ផលិតផលកសិកម្ម ដើម្បីបង្កើតឱកាសពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត។ ក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបង្កផលប៉ះពាល់ដល់ជីវភាព និងហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែន ហើយបានបញ្ជាក់ថា កម្ពុជាចង់បានសន្តិភាពតែប៉ុណ្ណោះ។ ជាការឆ្លើយតប ឯកឧត្តម Dominic Williams បានបង្ហាញការយល់ដឹង និងទទួលយកចំពោះអ្វីដែលបានលើកឡើង ព្រមទាំងសាទរចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាទប់ស្កាត់ និងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ (online scams) […]
ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ និងផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ
សៀមរាប ៖ នៅរសៀលថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ ពង្រឹងនិងជំរុញបន្ថែមក្នុងការអនុវត្តដីកា ក្នុងផែនការងារនគរបាលព្រហ្មទណ្ឌ និងផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០២ សណន ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គស្នងការនគរបាលជាតិ ស្តីពីវិធានការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌ និងការអនុវត្តដីកាបង្កាប់ឱ្យចាប់ខ្លួន ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌដែលពាក់ព័ន្ធផងដែរ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ឯកឧត្តម អ៊ូច ភា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ដល់សាលាជាតិរដ្ឋបាលមូលដ្ឋាន
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ដល់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ឯកឧត្តម នាយក នាយករង លោក លោកស្រី សាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រធាន អនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារលេខាធិការដ្ឋានសម្រាប់គាំទ្រ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព (គ.ភ.ឃ.ស.) សរុបមានចំនួន៨៨ រូប។ ជាកិច្ចចាប់ផ្តេីម ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានមានមតិស្វាគមន៍ដល់គណៈអធិបតី និងអង្គពិធីទាំងមូល ជាពិសេសខាងលេខាធិការដ្ឋាន ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដែលបានចំណាយពេលវេលាដេីម្បីធ្វេីការផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដល់មន្ត្រីរាជការរបស់សាលាជាតិរដ្ឋបាលនាឱកាសនេះ។ ក្នុងពិធីនេះដែរ លោក លីម កេតដារ៉ាត អនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន សម្រាប់គាំទ្រគោលនយោបាយភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាពបានធ្វេីបទបង្ហាញ ស្តីពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព» […]
អភិបាលខេត្តកំពង់ចាម ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ ( Online Scams)
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធចាំបាច់ត្រូវពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ នៅក្នុងដែនសមត្ថកិច្ចឱ្យបានជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ ( Online Scams) ជាពិសេសមិនត្រូវបណ្តែតបណ្តោយឱ្យកើតមានឡើយ។ ការលើកឡើងបែបនេះនាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកឡើងថា ការធ្វើរដ្ឋបាលចល័ត រដ្ឋបាលចំហ គឺត្រូវធ្វើជាប្រចាំ ហើយត្រូវមានការគ្រប់គ្រងឱ្យមានលំដាប់លំដោយ ឱ្យមានវិន័យច្បាស់លាស់ ធ្វើយ៉ាងណាត្រូវធានាអនុវត្តឱ្យបានម៉ត់ចត់នូវបទបញ្ជារបស់សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយមិនឱ្យបទបញ្ជារបស់សម្តេចធ្លាក់ ដល់ដីទាន់ឡើយ ពោលគឺត្រូវគ្រប់គ្រង និងទប់ស្កាត់ឱ្យជាប់ចំពោះក្រុមឆ្លៀតឱកាសចល័តចូលមក ក្នុងដែនសមត្ថកិច្ចរបស់យើងផងដែរ ។ ឯកឧត្តមអភិបាលខេត្ត […]
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹកថ្ងៃទី៨ ដល់ម៉ោង៦ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦
ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជិត៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ នៅមានពលរដ្ឋចំនួន៨៦.២៧១នាក់ទៀត (ស្រី្ត៤៥.៣០៥នាក់ និងកុមារ២៨.០១២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ Approximately 560,000 people, equivalent to about 87 percent of the total of more than 640,000 displaced persons, have returned to their homes. Therefore, there are 86,271 displaced persons, including 45,305 women and 28,012 children, who have not yet been able to return to their homes.
លោកជំទាវ ឈី វ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកោះកុង
ខេត្តកោះកុង៖ នាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញ ចូលរួមពី លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាល លោកនាយករងរដ្ឋបាល នាយកទីចាត់ការ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ ប្រភព៖ រដ្ឋបាលខេត្តកោះកុង
ឯកឧត្តម ចាន់ សុធា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ នៅថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ប្រធានអង្គភាព អនុប្រធានអង្គភាព ទីប្រឹក្សា និងមន្រ្តីបច្ចេកទេស ចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ១៤ រូប (ស្ត្រី ១ រូប)។ សូមគូសបញ្ជាក់ផងដែរថា សេចក្តីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២នេះ បានពិនិត្យ និងសម្រេចជាគោលការណ៍ ដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.អ.ជ.ប.) តាមរយៈកិច្ចប្រជុំលើកទី២៥ របស់ គ.ជ.អ.ប. កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦៕
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ទទួលអំណោយ ជាគ្រឿងឧបភោគ បរិភោគ ពីវិស័យឯកជន
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ ពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន Vattanac Brewery Co., LTD. និងឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ដល់រដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង កងរាជអាវុធហត្ថខេត្ត មន្ទីរសុខាភិបាល និងមណ្ឌល ជនភៀសសឹកខេត្តស្ទឹងត្រែង។ ឯកឧត្តម សរ សុពុត្រា បានថ្លែងថា៖ ការចូលរួមថវិកា និងសម្ភារៈជាស្បៀងឧបភោគបរិភោគ ដោយស្ម័គ្រចិត្ត ពីអ្នកឧកញ៉ា គឺបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ និងជាការលើកទឹកចិត្ត ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។ ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង តាំងនាមថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត […]
ឯកឧត្តម ឧត្តមសេនីយ៍ទោ មៀវ សុខទ្រី អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីអនុគណៈកម្មាការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាសន្តិសុខ
នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ មៀវ សុខទ្រី អនុប្រធានក្រុមប្រឹក្សានីតិកម្ម និងជាប្រធានអនុគណៈកម្មការការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាសន្តិសុខ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីអនុគណៈកម្មាការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាសន្តិសុខ ។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី លោក ប្រធាននាយក អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ










