រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការងាររៀបចំផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោក លោកស្រី នៃក្រសួងទាំងពីរជាច្រើនរូបទៀតផងដែរ។
ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ នៃទីស្ដីការក្រសួងមហាផ្ទៃ៕ ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពកិច្ចការងារកសាងប្រព័ន្ធ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពកិច្ចការងារកសាងប្រព័ន្ធ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ នាសាលប្រជុំរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ (SOC) ដោយមានអញ្ជើញចូលរួមពី លោកអគ្គនាយករង ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងវឌ្ឍនភាពការងារ នៅមណ្ឌលអប់រំកែប្រែទី៤
ពោធិ៍សាត់៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ វឌ្ឍនភាពការងារ និងពង្រឹងលើការឆែកឆេរស្វែងរកវត្ថុហាមឃាត និងគ្រឿងញៀន នៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងពន្ធនាគារ ដោយមានកាចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ។ ក្នុងឱកាសនោះ គណៈប្រតិភូបានចុះត្រួតពិនិត្យលម្អិតលើ ហេដ្ឋារចនាសម្ព័ន្ធ និងអគារឃុំឃាំង រួមមានប្រព័ន្ធសន្តិសុខរូបវន្ត អគារ កំផែង កាមេរ៉ាសុវត្ថិភាព និងសម្ភារពាក់ព័ន្ធ ដើម្បីធានាបាននូវសុវត្ថិភាព និងស្តង់ដារគ្រប់គ្រងត្រឹមត្រូវ។ ព្រមទាំងបានពិនិត្យការត្រួតពិនិត្យម៉ាស៊ីនស្គែន និងសត្វសុនខ សម្រាប់ប្រើប្រាស់ស្វែងរកវត្ថុហាមឃាត់ និងគ្រឿងញៀន នៅក្នុងមណ្ឌល ដោយអនុវត្តវិធានការរឹតបន្តឹង ស្របតាមនីតិវិធី និងបទបញ្ញត្តិជាធរមាន។ ជាមួយគ្នានេះ គណៈប្រតិភូបានពិនិត្យកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ សម្រាប់ជនជាប់ឃុំ រួមមាន កម្មវិធី អនក្ខកម្មកុំព្យូទ័រ កម្មវិធីផលិតកម្ម និងកម្មវិធីកសិកម្ម ដែលមានគោលបំណងពង្រឹងជំនាញវិជ្ជាជីវៈ បំណិនជីវិតសម្រាប់ជនជាប់ឃុំ ដើម្បីត្រៀមខ្លួនក្នុងការធ្វើសមាហរណកម្មចូលក្នុងសហគមន៍វិញក្រោយពេលអនុវត្តទោសចប់។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម អគ្គនាយក បានជួបសំណេះសំណាល និងផ្ដាំផ្ញើសារណែនាំសំខាន់ៗពីសំណាក់ […]
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងខេត្តសៀមរាប
សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំលេខ ០០៣ សណន ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ឆ្នាំ២០២៦ និងត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយា ល័យទាំង៣៣ លោកអធិការនគរបាល ក្រុង-ស្រុក ទាំង១៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលពាក់ព័ន្ធជាច្រើនរូបផងដែរ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់សាធារណរដ្ឋតួកគីយ៉េហើយ
តួកគីយ៉េ ៖ នៅថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់សាធារណរដ្ឋតួកគីយ៉េហើយ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគីយ៉េ ក្នុងក្របខណ្ឌនៃការផ្លាស់ប្ដូរបទពិសោធលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕
ស្នងការនគរបាលរាជធានីភ្នំពេញ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងមធ្យោបាយជាច្រើនរបស់ក្រុមសម្ព័ន្ធមេត្រីភាព និងសប្បុរសជន ទៅឧបត្ថម្ភគាំទ្រជូនកងកម្លាំងនគរបាលជួរមុខ ប្រចាំទិសភូមិភាគទី៥
អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាង លោក ឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ផែនការងារភស្ថុភារនិងហិរញ្ញវត្ថុ រៀបចំចាត់ចែង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងមធ្យោបាយជាច្រើនរបស់ក្រុមសម្ព័ន្ធមេត្រីភាព និងសប្បុរសជន ដឹកចេញពីរាជធានីភ្នំពេញ យកទៅឧបត្ថម្ភគាំទ្រជូនកងកម្លាំងនគរបាលជួរមុខ ប្រចាំទិសភូមិភាគទី៥៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរ រំដោះយកតែដីចំណីផ្លូវរដ្ឋ មិនត្រូវប៉ះពាល់ដីកម្មសិទ្ធិប្រជាពលរដ្ឋឡើយ
ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរដែលកំពុងអនុវត្តយុទ្ធនាការរំដោះដីចំណីផ្លូវថា ដាច់ខាតមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋឡើយ ពោលគឺត្រូវរំដោះយកតែដីចំណីផ្លូវសាធារណៈរបស់រដ្ឋតែប៉ុណ្ណោះ។ ការណែនាំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នាឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុល និងពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូ DBST ប្រវែង ២,០០០ ម៉ែត្រ ទទឹង ១៧ ម៉ែត្រ ព្រមទាំងស្ថាបនាសំណង់សិល្បការ្យ ចាប់ពីគីឡូម៉ែត្រ ២៩៩+៩៥០ ដល់ ៣០១+៩៥០ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល។ គម្រោងនេះក៏រួមមានការស្ថាបនាប្រព័ន្ធលូបណ្ដោយផ្លូវ ដោយដាក់លូមូលមុខកាត់ ១ ម៉ែត្រ និងអណ្ដូងលូបេតុងសរសៃដែកទំហំ ១,៦ ម៉ែត្រ ចំនួន ៦០ កន្លែង ប្រវែងសរុប ១,៥០០ ម៉ែត្រ ចាប់ពីគីឡូម៉ែត្រ ២៩៨+៧០០ ដល់ ៣០០+២០០ ខាងស្ដាំផ្លូវជាតិលេខ៥។ មានប្រសាសន៍ក្នុងពិធីបើកការដ្ឋាន ឯកឧត្តម សុខ លូ បានណែនាំឱ្យមន្ទីរសាធារណការ និងមន្ទីរដែនដី សហការចុះវាស់វែងកំណត់ដីចំណីផ្លូវឱ្យបានច្បាស់លាស់ […]
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម
(កំពង់ចាម): នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេស ក្នុងការទប់ស្កាត់បណ្ដោះអាសន្ន ចំពោះការបាក់ច្រាំងស្រុតទន្លេមេគង្គ ស្ថិតនៅក្នុងក្រុងកំពង់ចាម ក្រោមវត្តមាន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។ គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានករណីបាក់ស្រុត ច្រាំងទន្លេ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលចំណុចបាក់ ស្រុតនេះបានបណ្តាលឱ្យផ្នែកខាងក្រោមបាក់ស្រុតសំណង់បេតុងទប់ច្រាំងទាំងស្រុង បណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ផ្នែកខាងលើ មានការប៉ះពាល់ដល់សំណង់ សួនទាំងស្រុង រួមនិងផ្លូវកៅស៊ូមួយផ្នែកធំ ដែលមានបណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រផងដែរ។ បើតាមការវាយតម្លៃបឋមរបស់មន្ត្រីជំនាញ មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះ គឺបណ្តាល មកពី៖ ម្យ៉ាងទីតាំងនោះ ស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ […]
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ ដោយមានការចូលរួមពីអគ្គនាយករង និងប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងមុខងារសាធារណៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាជាតិគាំពារសង្គម អង្គការយូនីសេហ្វ អង្គការ CHAI អង្គការភ្លែនអន្តរជាតិកម្ពុជា និងតំណាងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជំនាញប្រមាណ ៨០រូប។ កិច្ចប្រជុំខាងលើរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សា និងផ្ដល់យោបល់ លើសេចក្តីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ ដើម្បីឱ្យរបាយការណ៍នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រើប្រាស់ជាមូលដ្ឋាននៅក្នុងការកែសម្រួលដល់តួនាទី ភារកិច្ចមន្ត្រីភូមិឱ្យស្របទៅនឹងបរិបទនៃការវិវត្តសង្គមសេដ្ឋកិច្ចនៅមូលដ្ឋានបច្ចុប្បន្ន និងអនាគត។ ដោយ៖ […]










