តួកគីយ៉េ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដដែលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយសិក្ខាកាមកម្ពុជា ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលនគរបាល នៅបណ្ឌិត្យសភានគរបាលតួកគីយ៉េ ចំនួន ១៨នាក់ និងបានឧបត្ថម្ភថវិកា ក្នុងម្នាក់ៗ ៣០០ដុល្លារ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគីយ៉េ ក្នុងក្របខណ្ឌនៃការផ្លាស់ប្ដូរបទពិសោធលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូ នៃបណ្ឌិត្យសភានគរបាលតួកគីយ៉េ
តួកគីយ៉េ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូ នៃបណ្ឌិត្យសភានគរបាលតួកគីយ៉េ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគីយ៉េ ក្នុងក្របខណ្ឌនៃការផ្លាស់ប្ដូរបទពិសោធលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំពិធីប្រកាសផ្ទេរសម្រួលភាកិច្ច និងតែងតាំងមុខតំណែងជូនមន្រ្តីនគរបាលជាតិ
ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណស្នងការដ្ឋាននគរ បាល ខេត្តបាត់ដំបង ដោយបានការអនុ ញ្ញាតដ៏ខ្ពង់ ខ្ពស់ពីឯកឧត្តម នាយឧត្តម សេ នីយ៍ ស ថេត អគ្កស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិ បតីប្រកាសផ្ទេរសម្រួលភាកិច្ច និងតែងតាំងមុខតំណែងជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង។ ចូលរួមក្នុងពិធីនេះមានអស់លោកជាប្រតិភូអមដំណើរ ជាប្រធាននាយក ដ្ឋានការពារ ជានាយការិយល័យបុគ្គ លិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្នងការ លោក លោកស្រីស្នង ការរង នាយការិយាល័យជំនាញ មេ បញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក អធិការនគរបាលក្រុងស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប៕ ប្រភព ៖ ស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី សកម្មភាព និងលទ្ធផលការងារប្រចាំខែមករា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី សកម្មភាព និងលទ្ធផលការងារប្រចាំខែមករា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាន- អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ លោក លោកស្រី និងមន្ត្រីជំនាញពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានរដ្ឋបាលជាច្រើនរូបទៀត ។ ឯកឧត្តម អគ្គនាយក បានថ្លែងអំណរគុណ និងបានកោត សរសើរ វាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ដែលបានខិតខំ ប្រឹងប្រែង បំពេញនូវតួនាទីភារកិច្ចរបស់ខ្លួន នាពេលកន្លង ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសេីរគួរឱ្យកត់សម្គាល់ ជាពិសេសរបាយការណ៍ និងលទ្ធផលការងារក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២៥ និងទិសដៅការងារ ឆ្នាំ២០២៦ នាពេលកន្លងទៅនេះ ។ ជាមួយគ្នានោះដែរ […]
ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scame)
ខេត្តក្រចេះ៖ រសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scame). ការពង្រឹងការថែរក្សាសន្តិសុខ សណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងខេត្ត (ចោរកម្ម, គ្រឿងញៀន ក្មេងទំនើង)និង. ការការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ និងការសម្រួលចរាចរណ៍នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាម នៅថ្ងៃទី១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំកាំពីសាលាខេត្ត ។ ប្រភព៖ រដ្ឋបាលខេត្តក្រចេះ
ឯកឧត្តម វ៉ី សំណាង អញ្ជើញប្រគល់ផ្ទះ ១ខ្នង ដល់គ្រួសារសិស្សក្រីក្រប្រឡងជាប់បាក់ឌុបនិទ្ទេស A ឆ្នាំសិក្សា ២០២៤ នៅស្រុកត្រាំកក់
តាកែវ ៖ គ្រួសារសិស្សក្រីក្រមួយគ្រួសារដែលមានកូនប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទ្ទេស A កាលពីឆ្នាំសិក្សា២០២៤ បានទទួលអំណោយដ៏ថ្លៃថ្លាផ្ទះ ១ខ្នងពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ ពិធីប្រគល់ទទួលនេះ ធ្វើឡើងនៅភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាបាទក្រហមកម្ពុជាខេត្តតាកែវ។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេច ទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់អាហារ ឬគ្មានទីជម្រកឡើយ។ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការផ្ដល់ផ្ទះជូនក្មួយប្រុសជ័យលាភីនិទ្ទេស A នាពេលនេះ គឺជាការលើកទឹកចិត្តដល់យុវជនដែលតស៊ូក្នុងការសិក្សា ទោះក្នុងកាលៈទេសៈលំបាក។ ផ្ទះនេះមិនមែនគ្រាន់តែជាជម្រកការពារកម្ដៅថ្ងៃ និងភ្លៀងប៉ុណ្ណោះទេ […]
ឯកឧត្តម យិត ភីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អង្គភាពចំណុះនិងសមាគមកីឡាទាំង ៤៥ប្រភេទ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ “ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អង្គភាពចំណុះ និងសមាគមកីឡាទាំង ៤៥ប្រភេទ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ”។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីសំណាក់អគ្គលេខាធិការរង ប្រធានអង្គភាព អនុប្រធានអង្គភាព នាយការិយាល័យ នាយរងការិយាល័យ និងលោក-លោកស្រី ប្រតិភូ ប្រតិភូរង នៃសមាគមកីឡាទាំងអស់ក្រោមចំណុះ ដែលបានប្រព្រឹត្តទៅនៅ សាលប្រជុំអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។ នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើវឌ្ឍនភាពការងារ ពិសេសត្រូវតាមដានសកម្មភាព រាយការណ៍ពីលទ្ធផល ចំណុចខ្លាំង ចំណុចខ្សោយ និងលើកពីបញ្ហាប្រឈមក្នុងកិច្ចប្រជុំ ភា្ជប់ជាមួយសំណូមពរ និងដំណោះស្រាយ ដើម្បីជាការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក និងធ្វើឱ្យអង្គភាពកាន់តែមានភាពរីកចម្រើន។ ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់មន្ត្រីទាំងអស់ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាចំនួន៣ប្រភេទនៅឆ្នាំ២០២៦ ដែលមានទំហំកាន់តែធំ និងអស្ចារ្យជាងឆ្នាំមុនៗ។ ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក […]
ឯកឧត្តម នី គឹមសាន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលនៃបេសកកម្មស្វែងរកការពិត (Wrap-Up Meeting on Fact Finding Mission) របស់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចធន់នឹងអាកាសធាតុ
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលនៃបេសកកម្មស្វែងរកការពិត របស់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចធន់នឹងអាកាសធាតុ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមទីប្រឹក្សា Landell Mills ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រុមការងារ ADB សរុបចំនួន៣៦រូប (ស្រ្តី៩រូប) ព្រមទាំងមានការចូលរួមតាមរយៈប្រព័ន្ធ ZOOM ពីអ្នកពាក់ព័ន្ធ និងតំណាងខេត្តគោលដៅរបស់គម្រោងរួមមាន ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ព្រៃវែង ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តព្រះវិហារផងដែរ។ កិច្ចប្រជុំនេះមានគោលបំណងបូកសរុបលទ្ធផលបេសកកម្មភាពស្វែងរកការពិត (Wrap-Up Meeting on Fact-Finding Mission) និងលើកទិសដៅបន្ត សម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចធន់នឹងអាកាសធាតុ (SRED-SP)៕
ឯកឧត្តម គង់ កៃដូ អញ្ជើញជួបសំណេះសំណាល និងចែកសម្ភារៈសិក្សា ជូនដល់ក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សា ក្បិល
រសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម គង់ កៃដូ នាយករងខុទ្ទកាល័យ ក្រសួងមហាផ្ទៃ និងក្រុមការងារ បាននាំយកសម្ភារសិក្សា ជាអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ចែកជូនសិស្សានុសិស្ស ក្នុងឱកាស “ទិវាបុណ្យនៃក្ដីស្រលាញ់” នៅសាលាបឋមសិក្សា ក្បិល ស្ថិតក្នុងភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ក៏បានឧបត្ថម្ភអគារសាលាមេត្ដយ្យសិក្សា ចំនួន ១ខ្នង មាន ២បន្ទប់ សម្រាប់ក្មួយៗសិស្សានុសិស្ស សិក្សារៀនសូត្រ ក្លាយជាទំពាំងស្នងឫស្សី ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត៕










