ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជេីញចុះសំណេះសំណាលសួរសុខទុក្ខអាជីវករ លក់ដូរក្នុងផ្សារ

ខេត្តប៉ៃលិន៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន និង ក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានារបស់អាជីវករដែលលក់ដូរ នៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា អាជ្ញាធរនិងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់គឺមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារនិងនៅទីជនបទក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទៀនរបស់ប្រជាពលរដ្ឋដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើងសម្តៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថាខេត្តប៉ៃលិន យើង មានការ អភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ដូច្នេះផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នៅថ្ងៃអនាគតក៏មានផែនការគ្រោងរៀបចំកែរលំអ ទីតាំង ថ្មីបន្ថែម និងតូបលក់ដូរអោយកាន់តែមានសោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ដើម្បី ឆ្លើយតបទៅ នឹងសេចក្តីត្រូវការនិងសំណូមពររបស់បងប្អូនអាជីវករជាពិសេសផ្តល់នូវសេវ៉ាដល់អតិថិជនពីគ្រប់មជ្ឍដ្ឋាន រួមទាំងភ្ញៀវទេសចរ ជាតិ និងអន្តរជាតិផងដែរ។ នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍សំណូមពរដល់បងប្អូន […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជាវិញហើយ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគីយ៉េ

នៅយប់ថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគីយ៉េ ក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្ដូរបទពិសោធលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន​ ស្តីពី លទ្ធផលដំណើរទស្សនកិច្ចនៅសាធារណរដ្ឋតួកគីយ៉េ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ មាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព នាព្រលប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបំពេញទស្សនកិច្ច ប្រកបដោយជោគជ័យ នៅសាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបន្តផ្តល់សារសំខាន់ ចំពោះ មរតកកិច្ចសហប្រតិបត្តិការ ដ៏ល្អក្នុងវិស័យមហាផ្ទៃ រវាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលកន្លងទៅ ជាមួយរដ្ឋាភិបាលតួកគីយ៉េ។

ព័ត៌មានជាតិ

លោកជំទាវ ជូ ប៊ុនអេង ៖ កុមារ គឺជាធនធានដ៏មានសារៈសំខាន់ និងជាសសរទ្រូងនៃប្រទេសជាតិ នាថ្ងៃអនាគត

បាត់ដំបង ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កុមារ គឺជាធនធានដ៏មានសារៈសំខាន់ និងជាសសរទ្រូងនៃប្រទេសជាតិនាថ្ងៃអនាគត ហើយការចែករំលែកសេចក្ដីស្រលាញ់ និងផ្តល់ភាពកក់ក្តៅដល់កុមារ ជាផ្នែកមួយនៃការចូលរួមពង្រឹងនូវសមត្ថភាពរបស់កុមារ។ ក្នុងកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារ គ្រឿងឧបភោគបរិភោគជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាស្ថិតក្នុងភូមិសាស្ដ្រ ខេត្ដបាត់ដំបង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង បានថ្លែងថា «ការចែករំលែកសេចក្ដីស្រលាញ់ និងផ្តល់ភាពកក់ក្តៅដល់កុមារ ជាផ្នែកមួយនៃការចូលរួមពង្រឹងនូវសមត្ថភាព ដោយកុមារទទួលបានការគាំពារ ការបណ្តុះបណ្តាល សិក្សារៀនសូត្រ ទាំងកុមារា និងកុមារីដោយគ្មានការរើសអើង និងទទួលបាននូវសិទ្ធិពេញលេញរបស់កុមារទាំង ៤យ៉ាងរួមមាន៖ សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិក្នុងការពារ និងសិទ្ធិក្នុងការចូលរួម  ដើម្បីក្លាយទៅជាធនធានមនុស្ស ប្រកបដោយគុណភាពដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិ»។ លោកជំទាវ រដ្ឋលេខាធិការ បន្ថែមទៀតថា ក្នុងនោះ លោកគ្រូ អ្នកគ្រូដើរតួនាទីយ៉ាងសំខាន់ និងយ៉ាងសស្រាក់សស្រាំដើម្បីជំរុញការកសាងធនធានមនុស្សក្នុងប្រទេសតាំងពីកុមារ រហូតដល់គ្រប់វ័យជាមួយនឹងក្ដីស្រលាញ់ និងការយកចិត្ដទុកដាក់ប្រកបដោយព្រហ្មវិហាធម៌។ លោកគ្រូ អ្នកគ្រូ ជាអ្នកដែលបានផ្ដល់ចំណេះដឹង […]

ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមហាជនជិត ១៤ម៉ឺននាក់ ក្នុងព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណតំបន់ត្រពាំងក្រម ឆ្នាំ២០២៦ ដើម្បីអភិរក្សមរតកដូនតា និងបង្ហាញស្មារតីសាមគ្គីភាពដ៏អស្ចារ្យ

ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទឹកដីខេត្តត្បូងឃ្មុំ ខណៈដែលតំបន់ត្រពាំងក្រម ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ បានក្លាយជាមហាសមុទ្រមនុស្សយ៉ាងកុះករ ក្នុងព្រឹត្តិការណ៍ «ចាប់ត្រីបែបបុរាណ» ប្រចាំឆ្នាំ២០២៦ ដែលមានអ្នកចូលរួមលើសពីការរំពឹងទុក រហូតដល់ជិត ១៤ម៉ឺននាក់។ ព្រឹត្តិការណ៍ដ៏មហោឡារិកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែន កុសល្យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងមហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ យោងតាមរបាយការណ៍បឋម របស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃដដែលនេះ ចំនួនអ្នក​ចូលរួមសរុបមានរហូតដល់ ១៣៧,៨០០ នាក់ (ស្រី ៧៥,០០០ នាក់) ក្នុងនោះមានភ្ញៀវអន្តរជាតិ​ចំនួន ៧១៨ នាក់។ តួលេខនេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំងដល់ទៅ ៣០.៣៩% បើធៀបនឹងឆ្នាំ២០២៥ ដែលមានអ្នកចូលរួមប្រមាណ ១០៥,៦៧៧ នាក់។ នេះជាសញ្ញាណវិជ្ជមានដ៏ធំធេងសម្រាប់វិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌ក្នុងតំបន់។ មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា […]

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹកថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦

English Below] គិតមកត្រឹមព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានពលរដ្ឋ ៧៧.២៧៤នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានបានវិញនៅឡើយទេ ក្នុងនោះ មានកុមារ២៦.២០៥នាក់៕ As of the morning of 14 February 2026, another 77,274 people are still unable to return to their homes, including 26,205 children.

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឱ្យនគរបាលខណ្ឌទាំង១៤ ត្រូវប្ដេជ្ញាបន្តដឹកនាំបង្ការ និងស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើងឱ្យបានជាដាច់ខាតដោយមិនដកដៃឡើយ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំលោក–លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវប្តេជ្ញាបន្តដឹកនាំបង្ការនិងស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើងឱ្យបានជាដាច់ខាតដោយមិនដកដៃឡើយ បញ្ហាក្មេងទំនើងគេមើលឃើញថាបានបង្កប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាខ្លាំង។ ការណែនាំត្រូវបសនលើឡើងក្នុងឱកាស ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែ មករា លើកទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរៀបចំពិធីបំពាក់ឋានន្តរសក្តិ វរសេនីយ៍ត្រី ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២រូប នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពីលោក–លោកស្រីស្នងការរងអនុប្រធានផែន  លោក–លោកស្រីនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងជំរុញដល់   កម្លាំងក្រោមឱវាទបន្តយកចិត្តទុកដាក់បង្ការទប់ស្កាត់និងអនុវត្តវិធានការណ៍បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ផ្អែកលើវិធានការណ៍ជំនាញនិងច្បាប់ដោយម៉ឺងម៉ាត់ ដើម្បីជាការឆ្លើយតបទៅនឹង គោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចុះអនុវត្តអនុក្រឹត្យ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ០៥ខែមករា ឆ្នាំ២០២៦ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំដើម្បីធានា សន្តិសុខសុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល រៀបចំព្រឹត្តិការណ៍រត់អបអរសាទរទិវា នៃក្តីស្រឡាញ់១៤ ខែកុម្ភៈ ឆ្នាំ២០២៦

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំព្រឹត្តិការណ៍រត់អបអរសាទរទិវា នៃក្តីស្រឡាញ់១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ក្រោមធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ។ ក្នុងកម្មវិធីរត់ប្រណាំងនេះ មានអ្នកចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជាង ២៥០០នាក់ ដោយរត់រយៈចម្ងាយ ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ សូមជម្រាបថា គោលបំណង នៃការរៀបចំកម្មវិធីរត់អបអរសាទរទិវា នៃក្តីស្រឡាញ់ ១៤ខែកុម្ភៈ គឺដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់សម្រាប់មនុស្សជាតិ សម្រាប់សង្គម សម្រាប់ក្រុមគ្រួសារ សម្រាប់គូរស្រករ ចូលរួមផ្សព្វផ្សាយទេសចរណ៍ក្នុងខេត្ត និងចូលរួមចំណែកធ្វើសប្បុរសធម៌។ សរុបមកការរៀបចំព្រឹត្តិការណ៍រត់អបអរសាទរទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០២៦នេះ គឺចង់បង្ហាញខ្លឹមសារអប់រំសំខាន់បំផុតគឺ ការបង្វែរការយកចិត្តទុកដាក់របស់យុវវ័យពី “បុណ្យសង្សារ” ទៅជាថ្ងៃនៃការបង្ហាញពីក្តី ស្រឡាញ់តាមបែបផែនដ៏ថ្លៃថ្នូរ មានសីលធម៌ និងការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង […]

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរក្រុងស្រុកពង្រឹងការងារសន្ដិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អាជ្ញាធរក្រុងស្រុក រួមនឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារសន្ដិសុខសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ ដោយចុះរៀបចំសណ្ដាប់ធ្នាប់តាមទីប្រជុំជន និងសម្រួលចរាចរណ៍នៅតាមដងផ្លូវនានាដើម្បីបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំនើត ជួបជុំបងប្អូនញាតិមិត្ត។ ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នា២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការចូលរួមលោកអភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការសាលាខេត្ត លោកអភិបាលក្រុងស្រុក អធិការនគរបាល និងមេបញ្ជាការអាវុធហត្ថក្រុងស្រុក មេប៉ុស្តិ៍  មេឃុំ ចៅសង្កាត់ទាំង១០០ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានមានប្រសាសន៍ថានៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នឹងចូលមកដល់ ដូច្នេះអាជ្ញាធរក្រុងស្រុក រួមនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យល្បាតនិងហាមឃាត់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានមិនអោយមានការដុតគ្រឿងផ្ទុះ(ផាវ) ឬដាក់តាំងលក់នៅតាមទីផ្សារ និងជំរុញអោយកងកម្លាំងនគរបាលត្រៀមការពារជាប់ជាប្រចាំនៅតាមគោលដៅ ជាពិសេសក្នុងការសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មកលេងកំសាន្ដជួបជុំសាច់ញតិនៅតាមស្រុកកំណើត ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង ក៏បានដាក់បទបញ្ជាដល់សម្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការចុះត្រួតពិនិត្យជាប្រចាំនៅតាមទីតាំងនានា ដែលសង្ស័យថាមានលួចលាក់បង្កប់ការជួញដូរគ្រឿងញៀន ជាពិសេសការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scram  ត្រូវដាក់ចេញវិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ ដើម្បីធ្វើយ៉ាងណាធានាបាននូវសុខសណ្ដាប់ធ្នាប់ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគីយ៉េ

តួកគីយ៉េ ៖ នាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគីយ៉េ ក្នុងក្របខណ្ឌនៃការផ្លាស់ប្ដូរបទពិសោធលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕