តាកែវ៖ នៅក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគចិន នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃ ពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបង្ហាញពីកិច្ចសហការ និងធ្វើការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក ឱ្យទៅជារបស់ប្រើប្រាស់ប្រចាំថ្ងៃ របស់ក្រុមហ៊ុន មេរីឌា រីសាយខល (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្ដឹង នៅស្រុកបាទី ខេត្តតាកែវ។ មានប្រសាសន៍នៅក្នុងជំនួបពិភាក្សាជាមួយក្រុមអ្នកវិនិយោគចិន ឯកឧត្តម អភិបាលខេត្តតាកែវ បានលើកឡើងថា ខេត្តតាកែវពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលការរីកចម្រើននេះនាំឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សម្ភារទំនើបៗ ក្នុងនោះសំណល់ប្លាស្ទិកក៏មានការកើនឡើង ដែលសំណល់ប្លាស្ទិកនេះ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ដូច្នេះការមកបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិកនៅលើទឹកដីខេត្តតាកែវនាពេលនេះ ពិតជាបានរួមចំណែកធ្វើឱ្យប្រសើឡើងវិញបរិស្ថានស្អាតល្អ មានសោភ័ណ្ឌភាពនៅក្នុងខេត្ត។ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ការបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក ក្រៅតែពីបានជួយដល់បរិស្ថាន វាក៍នឹងជួយបង្កើតការងារកាន់តែច្រើនថែមទៀតដល់ ប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយការធ្វើចំណាកស្រុក និងលើកស្ទួយសេដ្ឋកិច្ច គ្រួសាររបស់ពួកគាត់កាន់តែប្រសើរឡើង ដូច្នេះអាជ្ញាធរខេត្តនឹងជួយសម្របសម្រួលនិតិវិធីគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទុនដែលចូលមកវិនិយោគបង្កើតរោងចក្រកែឆ្នៃសំបកដប សំណល់ប្លាស្ទិកដោយស្របច្បាប់នៅក្នុងខេត្តតាកែវ។ គួរបញ្ជាក់ថា បើយោងតាមតំណាងក្រុមហ៊ុនវិនិយោគចិន មានបំណងចង់មកវិនិយោគបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក […]
ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល កម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ជូនដល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែលជាទីតាំង រស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី គណៈបញ្ជាការឯកភាពខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង និងអង្គភាពពាក់ព័ន្ធ ព្រមទាំងម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ អគារជួល ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការក្រុងប៉ោយប៉ែត។ នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត បានលេីកឡើងពីបទបញ្ញត្តិ សំខាន់ៗជូនដល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែលជាទីតាំង រស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ឱ្យចូលរួមសហការជាមួយនិងអាជ្ញាធរដែនដី ត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោងយ៉ាងយូរ ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ […]
ឯកឧត្តម នៅ លក្ខណា វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារលេខាធិការដ្ឋាន គ.ប.ផ.ក. និងជំរុញអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគ.ប.ផ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារប្រចាំខែមីនាឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ប.ផ.ក.។ កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម យឹម សំណាង ទីប្រឹក្សាក្រសួងមហាផ្ទៃ ប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន ប្រធាន អនុប្រធាន សមាជិកផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាលនៃលេខាធិការដ្ឋាន គ.ប.ផ.ក. នៅសាលប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ។ បន្ទាប់ពីលោកឧត្ដមសេនីយ៍ទោ តាន់ គុណតារា ប្រធាន លេខាធិការដ្ឋានស្ដីទី គ.ប.ផ.ក. គោរពរាយការណ៍ជូនពីលទ្ធផលការងារប្រចាំខែកុម្ភៈដែលសម្រេចបានរួចមក។ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធាន គ.ប.ផ.ក. បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.ប.ផ.ក. ដែលបានអនុវត្តការងារទៅតាមទិសដៅរបស់ គ.ប.ផ.ក. និងស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី […]
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អមដំណើរថ្នាក់ដឹកនាំជាន់ខ្ពស់ អញ្ជើញទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងភរិយា រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងស្វែងយល់អំពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងបង្ហាញពីសមទ្ធិផលនៃការអនុវត្តកម្មវិធី ក៏ដូចជាបង្ហាញអំពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលលើការអនុវត្ដកម្មវិធីនេះ ដែលរួមចំណែកដល់ការកសាងមូលធនមនុស្ស ជាពិសេស ការយកចិត្ដទុកដាក់ខ្ពស់លើសុខភាព និងអំពីអាហារូបត្ថម្ភដល់កុមារនៅតាមសាលាបឋមសិក្សា។ ពិធីមានការនិមន្តពីព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្ត ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត និងមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្ដម […]
ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមករា ខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមករា ខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ នាយក នាយករងសាលា លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំខេត្តសៀមរាប ទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបជូនឯកឧត្តមប្រធានអង្គប្រជុំ និងអង្គប្រជុំទាំងមូលពីវឌ្ឍនភាពការងារ ដែលសាលាជាតិរដ្ឋបាលមូលដ្ឋានសម្រចបាន និងបញ្ហាប្រឈម ដែលជួបប្រទះនាពេលកន្លងមក។ ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំបានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីសាលាជាតិរដ្ឋបាលមូលដ្ឋានទាំងអស់ ដែលបានខិតខំបំពេញការងារ ដោយសម្រេចបាននូវសមិទ្ធផលល្អប្រសើរ ព្រមទាំងបានផ្តល់អនុសាសន៍ដឹកនាំមួយចំនួនដល់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីបន្តអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល៕
ឯកឧត្តម ប៉ាវ ហមផាន អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអត្តសញ្ញាណកម្ម និងទិសដៅការងារចំពោះមុខ
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារអត្តសញ្ញាណកម្ម និងទិសដៅការងារចំពោះមុខ ។ ដោយមានអញ្ជេីញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ និងលោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ។ ជាកិច្ចចាប់ផ្តេីម ឯកឧត្ដម រដ្ឋលេខាធិការ មានមតិស្វាគមន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី រាជការដែលបានយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តការងារ របស់អត្តសញ្ញាណកម្ម និងទិសដៅការងារចំពោះមុខ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានអនុញ្ញាតឱ្យអង្គប្រជុំចូលរួមមតិយោបល់និងពិភាក្សាបន្ថែមអំពីការងារអត្តសញ្ញាណកម្ម។ ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានធ្វេីសេចក្តីរាយការណ៍សង្ខេបជូនអង្គប្រជុំនូវអំពីការងារអត្តសញ្ញាណកម្ម ដើម្បីទទួលមតិដឹកនាំបន្ថែមពីឯកឧត្តមប្រធានអង្គប្រជុំ។ ជាកិច្ចបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានមានមតិបូកសរុប និងថ្លែងអំណរគុណចំពោះ ឯកឧត្តម […]
អភិបាលខេត្តកំពង់ចាម៖ យុវជនដេីម្បីបំណិនជីវិត ប្រែក្លាយការឈឺចាប់ទៅជាការតស៊ូ ប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព សាមគ្គីភាព ឯកភាព ដេីម្បីវិបុលភាពជាតិ
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា យុវជនមកពីគ្រប់ទិសទីក្នុងខេត្តកំពង់ចាម ដេីម្បីបំណិនជីវិត ប្រែក្លាយការឈឺចាប់ទៅជាការតស៊ូ ប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព សាមគ្គីភាព ឯកភាព ដេីម្បីវិបុលភាពជាតិ។ ការលើកឡើងយ៉ាងដូច្នេះ នាឱកាសដែលឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបោះជំរំយុវជនខេត្តកំពង់ចាម ឆ្នាំ២០២៦ ក្រោមប្រធានបទ “យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ” ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានក្រេីនរំលឹកដល់យុវសិស្ស ដែលបានចូលរួមក្នុងកម្មវិធីនេះថា ការប្រព្រឹត្តអំពើល្អរបស់ក្មួយៗ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណាដែលបង្កការរាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ និងត្រូវកសាងជីវិតឱ្យល្អ ស្រស់ត្រកាលក្នុងថ្នាលសិក្សា ដើម្បីយកចំណេះវិជ្ជាមកធ្វើជាខឿនបម្រើផលប្រយោជន៍ក្នុងសង្គមគ្រួសារ និងប្រទេសជាតិ លើមាគ៌ាអភិវឌ្ឍប្រទេសជាតិជានិរន្ត។ ឯកឧត្តមអភិបាលខេត្ត បានរំពឹងទុកថា ការបោះជំរំយុវជនខេត្តកំពង់ចាមនាពេលនេះ គឺជាឱកាសសម្រាប់ក្មួយៗ យកអស់សមត្ថភាព បទពិសោធន៍របស់ខ្លួនមកធ្វើការផ្លាស់ប្តូរ ចែករំលែកគ្នា ទៅវិញទៅមក […]
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់ចេញទិសដៅអនុវត្តដល់កងកម្លាំងនគរបាល ដើម្បីធានាបានស្ថេរភាព សន្តិសុខ និងសុវត្ថិភាពសង្គម
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចវប្រតិបត្តិការប្រចាំខែកុម្ភះ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលក្រោមឱវាទ។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលកិច្ចប្រត្តិការកន្លងមក។លោកក៏បានថ្លែងនូវការកោតសរសើ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលផែនជំនាញ អធិការដ្ឋាននគរបាលក្រុង/ស្រុក និងបណ្តាអង្គភាពចំណុះទាំងអស់ ទើបបានទទួលលទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមគ្នានោះលោកក៏បានធ្វើការណែនាំ បច្ចេកទេស និងកិច្ចការចាំបាច់ដល់កងកម្លាំងទាំងអស់សម្រាប់យកទៅអនុវត្តសម្រាប់ខែបន្ទាប់ផងដែរ។ ដើម្បីធានាបានស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញទិសដៅអនុវត្តដល់កម្លាំងនគរបាលទាំងអស់ដូចតទៅ៖ -ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ -ត្រូវទប់ស្កាត់រាល់ព័ត៌មានបំពុលសង្គម ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ -សហការស្រាវជ្រាវ ទប់ស្កាត់ លុបបំបាត់ទីផ្សារទទួលផលចោរកម្ម ទីតាំងទទួលបញ្ជាំ និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ -បន្តស្រាវជ្រាវទប់ស្កាត់ អំពើរជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឆ្លងដែនខុសច្បាប់ -ពង្រឹងទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ក្មេងទំនើង និងបទល្មើសជួញដូរគ្រឿងញៀន នៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព -បន្តរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត តាមខ្លឹមសារអនុក្រឹត្យលេខ៣៩ អ.ន.ក្រ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត -បង្កើនការគ្រប់គ្រង […]
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារខែ កុម្ភៈ និងលើកទិសដៅអនុវត្តការងារខែមីនា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តកែប
ខេត្តកែប៖ ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបូកសរុប សភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការការងារ ខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តកែប។ កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងគ្រប់ផែន លោកវរសេនីយ៍ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ នាយ-នាយរងការិយាល័យ អធិការ អធិការរងនគរបាលក្រុង ស្រុក ប្រធានក្រុមទាំង៦ នៃកងអនុសេនាតូច ប្រធានក្រុមចម្រុះនគរបាលខេត្តប្រចាំការគ្រប់ក្រុម នាយប៉ុស្តិ៍រដ្ឋបាលទាំង៥ និងមន្ត្រីពាក់ព័ន្ធ។ តាមរបាយការណ៍ប្រចាំខែកុម្ភៈ របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមមានលក្ខណៈល្អប្រសើរ ពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ អង្គប្រជុំក៏បានស្តាប់ការចូលរួមមតិតាមបណ្តាផែន ការិយាល័យជំនាញ អធិការនគរបាលក្រុង ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាល អំពីលទ្ធផលកិច្ចសហប្រតិបត្តិការ ការងារប្រចាំខែកន្លងមករបស់ខ្លួន។ ចំពោះកិច្ចប្រតិបត្តិការសំខាន់ៗក្នុងខែនេះ ស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញផែនការ រក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ ភ្ញៀវទេសចរជាតិ អន្តរជាតិ […]










