ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ គាំទ្រគម្រោងបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក នៅស្រុកបាទី

តាកែវ៖ នៅក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគចិន នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃ ពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម  វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបង្ហាញពីកិច្ចសហការ និងធ្វើការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក ឱ្យទៅជារបស់ប្រើប្រាស់ប្រចាំថ្ងៃ របស់ក្រុមហ៊ុន មេរីឌា រីសាយខល (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្ដឹង នៅស្រុកបាទី ខេត្តតាកែវ។

មានប្រសាសន៍នៅក្នុងជំនួបពិភាក្សាជាមួយក្រុមអ្នកវិនិយោគចិន ឯកឧត្តម អភិបាលខេត្តតាកែវ បានលើកឡើងថា ខេត្តតាកែវពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលការរីកចម្រើននេះនាំឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សម្ភារទំនើបៗ ក្នុងនោះសំណល់ប្លាស្ទិកក៏មានការកើនឡើង ដែលសំណល់ប្លាស្ទិកនេះ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ដូច្នេះការមកបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិកនៅលើទឹកដីខេត្តតាកែវនាពេលនេះ ពិតជាបានរួមចំណែកធ្វើឱ្យប្រសើឡើងវិញបរិស្ថានស្អាតល្អ មានសោភ័ណ្ឌភាពនៅក្នុងខេត្ត។

អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ការបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក ក្រៅតែពីបានជួយដល់បរិស្ថាន វាក៍នឹងជួយបង្កើតការងារកាន់តែច្រើនថែមទៀតដល់ ប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយការធ្វើចំណាកស្រុក និងលើកស្ទួយសេដ្ឋកិច្ច គ្រួសាររបស់ពួកគាត់កាន់តែប្រសើរឡើង ដូច្នេះអាជ្ញាធរខេត្តនឹងជួយសម្របសម្រួលនិតិវិធីគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទុនដែលចូលមកវិនិយោគបង្កើតរោងចក្រកែឆ្នៃសំបកដប សំណល់ប្លាស្ទិកដោយស្របច្បាប់នៅក្នុងខេត្តតាកែវ។

 

គួរបញ្ជាក់ថា បើយោងតាមតំណាងក្រុមហ៊ុនវិនិយោគចិន មានបំណងចង់មកវិនិយោគបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក ក្នុងខេត្តតាកែវ ក្រុមហ៊ុនមានបទពិសោធន៍ច្រើនឆ្នាំ និងមានដៃគូសហការជាច្រើន នៅប្រទេសចិន លើការកែច្នៃសំបកដបប្លាស្ទិក ជាមួយបច្ចេកវិទ្យាទំនើបៗ ជាពិសេសកែច្នៃសំណល់ប្លាស្ទិកឱ្យទៅជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ទន្ទឹមនេះក្រុមហ៊ុនក៏មានតម្រូវការទិញសំបកដប ក្នុងបរិមាណ១ខែ១៥តោនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.