នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី ឆេង ឡៃគី (Ms. Cheng Lai-Ki) ស្នងការរងនិងជាប្រធានមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ និងគណៈប្រតិភូនៃស្នងការដ្ឋាននគរបាលទីក្រុងហុងកុង នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក – A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី ស្នងការរងនិងជាប្រធានមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនិងអនុញ្ញាតឱ្យក្រុមការងារជំនាញ ត្រៀមធ្វើបាឋកថា ស្តីពីការបណ្តុះបណ្តាលបច្ចេកទេសលើជំនាញចំនួន២គឺ ទី១ «ភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្រនិងការគ្រប់គ្រងវិបត្តិ» និងទី២ «បច្ចេកទេសគ្រប់គ្រងបញ្ហាប្រឈមធ្ងន់ធ្ងរ» នៅបណ្ឌិត្យសភានគរបាលកម្បូជា។ ក្នុងជំនួបនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានស្នើលោកស្រី ជួយចំនួន៣ចំណុច គឺ ១- ស្នើសុំជំរុញកិច្ចទំនាក់ទំនងដើម្បីចុះអនុស្សរណៈ(MoU) រវាងបណ្ឌិត្យសភានគរបាលកម្ពុជានិងមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង ២- ស្នើសុំឧបត្ថម្ភគាំទ្រក្នុងការបញ្ជូនគ្រូ១រូប ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីជំនាញ «បញ្ជាដឹកនាំកម្រិតខ្ពស់» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤-១៥ ខែឧសភា […]
ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរមូលដ្ឋានរួមគ្នាទប់ស្កាត់ករណីឆបោកតាមប្រព័ន្ធអនឡាញ
តាកែវ៖ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋានរួមមានក្រុងស្រុក ឃុំសង្កាត់ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ និងរួមគ្នាបង្ការ ទប់ស្កាត់ចំពោះករណីឆបោកតាមប្រព័ន្ធអនឡាញ ដែលធ្វើឱ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសន្ដិសុខសង្គម។ ថ្លែងក្នុងឱកាសអញ្ជើញប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៩ នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី អភិបាលរងខេត្ត មន្រ្តីសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ លោកអធិការនគរបាល ប៉ុស្តិ៍នគរបាល រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវបានមានប្រសាសន៍បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញវិធានការដ៏មុតស្រួច ក្នុងការបង្ការ ទប់ស្កាត់ ករណីឆបោកតាមប្រព័ន្ធអនឡាញនេះ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការចុះតាមដានត្រួតពិនិត្យ ស្រាវជ្រាវ ទីតាំងរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងផ្សេងទៀត ខ្លាចក្រែងមានការបង្កប់ធ្វើអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញ ពិសេសអំពើជួញដូរមនុស្សគ្រប់ទម្រង់ ករណីគ្រឿងញៀន […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
ភ្នំពេញ ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ស្អែកនេះ។ ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ជាសមាជិក គ.ជ.ប.ជ អភិបាល អភិបាលរង រាជធានី ខេត្ត លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) តំណាងអង្គការសហប្រជាជាតិ អង្គការដៃគូជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សរុបប្រមាណ ៥០០រូប។ សូមជម្រាបជូនថា គោលបំណងនៃកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងបង្ហាញពីលទ្ធផលនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលសម្រេចបាន ចំណុចខ្លាំង បញ្ហាប្រឈម និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៦ ព្រមទាំងបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធដទៃទៀតជាដាច់ខាត៕
លោកឧត្តមសេនីយ៍ទោ ស ថេង សំណេះសំណាលជាមួយមន្ត្រីនគរបាលជានារី និងគ្រួសារកងកម្លាំង ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសំណេះសំណាលយ៉ាងស្និទ្ធស្នាល ដើម្បីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨ មីនា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ស្នងការរង និងភរិយា, មន្ត្រីនគរបាលជានារីបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់, ភរិយារបស់លោកអធិការក្រុង-ស្រុក ព្រមទាំងភរិយារបស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលយ៉ាងច្រើនកុះករ។ ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកឧត្តមសេនីយ៍ទោ ស ថេង បានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនដល់មន្ត្រីនគរបាលជានារី និងក្រុមគ្រួសារកងកម្លាំងទាំងអស់។ លោកបានសង្កត់ធ្ងន់ថា៖ ស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសក្នុងជួរកងកម្លាំងនគរបាល បងប្អូនជានារីមិនត្រឹមតែបំពេញតួនាទីជាមន្ត្រីអនុវត្តច្បាប់ដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភរិយា និងជាម្តាយដ៏ល្អដែលជាបង្អែកដ៏កក់ក្តៅសម្រាប់គ្រួសារ។ លោកស្នងការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភរិយារបស់មន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ ដែលតែងតែផ្តល់កម្លាំងចិត្ត និងយោគយល់អធ្យាស្រ័យខ្ពស់ចំពោះស្វាមី ដែលត្រូវចុះបេសកកម្មការពារសន្តិសុខជូនប្រជាពលរដ្ឋ មិនសូវមានពេលវេលានៅក្បែរគ្រួសារ។ ការជំរុញឱ្យមានការចូលរួមពីស្ត្រីកាន់តែច្រើនក្នុងតួនាទីដឹកនាំនៅក្នុងរចនាសម្ព័ន្ធនគរបាលខេត្ត។ ក្នុងពិធីនោះ ក៏មានការផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់មន្ត្រីនគរបាលជានារី និងភរិយាមន្ត្រីដែលបានចូលរួមផងដែរ។ សម្រាប់ឆ្នាំ២០២៦នេះ ការប្រារព្ធពិធីក្រោមប្រធានបទដែលផ្តោតលើ «សន្តិភាព និងការអភិវឌ្ឍ» បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងការលើកកម្ពស់សិទ្ធិសេរីភាព និងតម្លៃរបស់ស្ត្រី […]
ឯកឧត្ដម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីតម្រូវការក្របខ័ណ្ឌជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានធនធានមនុស្ស បានរៀបចំកិច្ចប្រជុំពិភាក្សាស្សីពីតម្រូវការក្របខ័ណ្ឌជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នៅបន្ទប់ខេត្តសៀមរាប នៃទីស្ដីការក្រសួងមហាផ្ទៃ។ ប្រភព៖ អគ្គនាយកដ្ឋានធនធានមនុស្ស
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យ សេចក្តីព្រាងផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត
ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យ សេចក្តីព្រាងផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដោយមានការចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធផងដែរ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។ ប្រភព ៖ អគ្គនាយកដ្ឋានពន្ធនាគារ
អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមពិធីកាត់ខ្សែបូឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ស្ថិតក្នុងវត្តបន្ទាយចាស់ ស្រុកបារាយណ៍
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ស្ថិតក្នងវត្តបន្ទាយចាស់ ស្ថិតនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ នាក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ពិធីកាត់ខ្សែបូសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព ជំនឿសាសនា និងការគោរពប្រណិប័តដ៏ជ្រាលជ្រៅ ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋយើងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ឯកឧត្តមបន្តថា សមិទ្ធផលដែលកើតឡើងនៅទីនេះ ពិតណាស់គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កា នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្នបាននឹងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍បន្ត ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ ប្រភព៖ […]
ឯកឧត្តម នៅ លក្ខណា អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការការពារសិទ្ធិអ្នកប្រើប្រាស់ ការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន»
នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក.) បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការការពារសិទ្ធិអ្នកប្រើប្រាស់ ៖ ការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន» និងការចូលរួមអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ «ផលិតផលមានសុវត្ថិភាព អ្នកប្រើប្រាស់មានទំនុកចិត្ត»។ សិក្ខាសាលានេះបានប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យសាធារណៈ វិស័យឯកជន ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងអ្នកប្រើប្រាស់ដែលងាយរងគ្រោះ សរុបប្រមាណ ២០០នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ៕
ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតី ក្នុងកម្មវិធីវេទិកាសាធារណៈ ស្ដីពី “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងបញ្ហាប្រឈមនានា” ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង
នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីវេទិកាសាធារណៈ ស្ដីពី “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងបញ្ហាប្រឈមនានា” ក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលពិធីនេះធ្វើឡើងនៅលើផែបណ្តែតទឹក ទល់មុខសាលាឃុំព្រៃចាស់ ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕ ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ
ឯកឧត្ដម ឃួង ស្រេង អញ្ជើញអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារសិក្សា២ខ្នង នៅសាលាបឋមសិក្សាព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៤ មីនា ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារសិក្សា២ខ្នងមានចំនួន១៥បន្ទប់ នៅសាលាបឋមសិក្សាព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ដែលជាអំណោយ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស – ក្រុមហ៊ុនមេ ជីបម៉ុង និងមានការចូលរួមពីអ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវអ្នកឧកញ៉ា ភាព ហៀក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីរាជការជាច្រើនរូប។ ពិធីក្រុងពាលីតាមបែបសាសនានេះ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យក្នុងការបើកការដា្ឋនសាងសង់អគារសិក្សាថ្មីនៅសាលាបឋមសិក្សាព្រៃស។ សាលាបឋមសិក្សាព្រៃស មានផ្ទៃដីជិត១ហិចតានិងមានទីតាំងស្ថិតពីក្រោយវត្តធម្មត្រ័យ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្នុងនាមររដ្ឋបាលរាជធានី និងក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស – ក្រុមហ៊ុនមេ ជីបម៉ុង ដែលបានជួយសាងសង់អគារសិក្សាដ៏ប្រណិតខាងលើនេះ។នេះជាការចូលរួមចំណែកដ៏សំខាន់បំផុតលើវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិយើង៕ ប្រភព៖ […]










