ព័ត៌មានជាតិ

ឯកឧត្តម ​ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ​ស្តីពីការពិនិត្យវឌ្ឍនភាពនៃការកសាងប្រព័ន្ធទទួល​ពាក្យបណ្តឹងតាមអនឡាញជំនាន់ទី២ (version 2)

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការកសាងប្រព័ន្ធទទួលពាក្យបណ្តឹងតាមអនឡាញជំនាន់ទី២​ (version 2) ដែលមានការអញ្ជេីញចូលរួមពី​ លោក​ អគ្គនាយករង​ ប្រធាន​ អនុប្រធាន​នាយកដ្ឋាន​ នាយការិយាល័យ​ ព្រមទាំង​លោក​ លោកស្រីជាមន្ត្រីបច្ចេកទេសជាច្រេីនរូបផងដែរ​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក​​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ដែលបានយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការ​អនុវត្តការងារកន្លងមក តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទទួលពាក្យបណ្តឹងតាមអនឡាញជំនាន់ទី១​ (version 1)​។ ក្នុងនោះដែរ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក​ បានមាន​ប្រសាសន៍បន្ថែមថា កិច្ចប្រជុំនេះមាន​គោលបំណងត្រួតពិនិត្យ និងពិភាក្សា ផ្ដល់ជាមតិយោបល់​ ដើម្បីទទួលបានធាតុចូលល្អជាច្រើនបន្ថែមទៀត ទៅលើការងារការពិនិត្យវឌ្ឍនភាព​នៃការកសាងប្រព័ន្ធទទួល​ពាក្យបណ្តឹងតាមអនឡាញជំនាន់ទី២ (version 2) ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែពន្លឿន​នូវការរៀបចំប្រព័ន្ធទទួល​ពាក្យបណ្តឹងតាមអនឡាញជំនាន់ទី២ (version 2) ​និងត្រូវពិនិត្យកែ​សម្រួលមុខងារមួយចំនួន ដើម្បីតម្រង់ទិស​ឱ្យដំណើរការក្នុងការអនុវត្តផែនការនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងកាន់តែល្អ​ប្រសើរបន្ថែមទៀត​។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.