ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសុក្រឹតការ និងវិក្រឹតការ សរុប៧វគ្គ

នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសុក្រឹតការនិងវិក្រឹតការ សរុប៧វគ្គ រួមមាន៖ ១- វគ្គបំប៉នជំនាញគ្រប់គ្រងច្រកទ្វារអន្តរជាតិនិងទ្វេភាគី ២- វគ្គបំប៉នជំនាញអត្តសញ្ញាណកម្ម ៣- វគ្គបំប៉នជំនាញប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ៤- វគ្គបំប៉នជំនាញសន្តិសុខសុវត្ថិភាពពន្ធនាគារ ជំនាន់ទី៣ ៥- វគ្គបណ្តុះបណ្តាលបឋមមន្ត្រីពន្ធនាគារ ជំនាន់ទី២១ លើកទី១ ៦- វគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី១៥ លើកទី១ ៧- វគ្គវគ្គបណ្តុះបណ្តាលតាមឋានានុក្រមដឹកនាំ កម្រិត១ ជំនាន់ទី៣ មានសិក្ខាកាមសរុប៥៥០នាក់ នារីចំនួន៣២នាក់ នាសាលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ- B)។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គភាពប្រើប្រាស់កងកម្លាំង ដែលបានចាត់បញ្ជូនមន្ត្រីនគរបាលនិងមន្ត្រីពន្ធនាគារ មកសិក្សានៅបណ្ឌិត្យសភាដើម្បីបង្កើនចំណេះដឹង ជំនាញ និងបទពិសោធថ្មីៗ តាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានធនធានមនុស្ស។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន បានបញ្ជាក់ឱ្យដឹងថា វគ្គនេះ ពិតជាបានឆ្លើយតបទៅតាមតម្រូវការនិងសំណូមពររបស់អង្គភាពសាមី ដើម្បីបំប៉នសមត្ថភាពនិងជំនាញដល់មន្ត្រីនគរបាលនិងមន្ត្រីពន្ធនាគារ ដែលកំពុងបំពេញការងារ ឱ្យកាន់មានលក្ខណសម្បត្តិ សមស្រប ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ នៅតាមអង្គភាពឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីសម្រេចនូវផែនការអភិវឌ្ឍន៍ធនធានមនុស្សនិងកម្មវិធីកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបន្តថា ជាការពិតណាស់ ការបណ្ដុះបណ្ដាលបង្កើនចំណេះដឹងនិងពង្រឹងសមត្ថភាពវិជ្ជាជីវៈ គឺជាការងារដែលត្រូវធ្វើជាប្រចាំ គ្មានទីបញ្ចប់នោះទេ ពោលគឺបុគ្គលម្នាក់ៗ ត្រូវតែបន្តធ្វើការសិក្សាស្រាវជ្រាវនិងបន្ដការសិក្សាឬបំប៉នជំនាញបន្ថែម ក្នុងគោលដៅពង្រឹងចំណេះដឹងទាំងលើផ្នែកទ្រឹស្តី ជំនាញបច្ចេកទេស អាកប្បកិរិយាល្អ ដើម្បីរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខ ជាតិ សណ្ដាប់ធ្នាប់សារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង ផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ គោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេស ស្របតាមចរន្តសាកលភាវូបនីយកម្ម ដែលកម្ពុជាបានធ្វើសមាហរណកម្មពេញលេញទៅក្នុងសហគមន៍អន្តរជាតិ។

ការដាក់ឱ្យដំណើរការវគ្គនេះ បានឆ្លុះបញ្ចាំងអំពីការបំពេញភារកិច្ចរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដូចខាងក្រោម៖ទី១- បានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ទី២- បានអនុវត្តផែនការកំណែទម្រង់ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងសមត្ថភាពជំនាញ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារ តាមរយៈការបណ្តុះបណ្តាលដ៏ត្រឹមត្រូវ ប្រកបដោយគុណភាពនិងស្របតាមស្តង់ដាកំណត់៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.