ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនាឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស (គ.ជ.ប.ជ) បានអនុញ្ញាតឱ្យ លោកស្រី Jane Duke ឯកអគ្គរាជទូត អូស្ត្រាលី ទទួលបន្ទុកការងារប្រឆាំងទាសភាពសម័យទំនើប រត់ពន្ធមនុស្ស និងការជួញដូរមនុស្ស និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើបនៅកម្ពុជា។
ក្នុងកិច្ចជំនួបពិភាក្សានេះដែរ ក៏មានការអញ្ជេីញចូលរួមពី លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន (គ.ជ.ប.ជ) អគ្គលេខាធិការរង តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងក្រសួងការបរទេស តំណាងក្រសួងយុត្តិធម៌ តំណាងអគ្គស្នងការនគរបាលជាតិ ព្រមទាំង លោក លោកស្រី គណៈប្រតិភូអមដំណេីរ តំណាងស្ថានទូត អូស្ត្រាលី ជាច្រេីនរូបទៀត ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ















