ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច សុខុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងទីស្តីការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំការពង្រឹង សន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀប រៀបរយ នៅក្នុងទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ កងកម្លាំង និង សន្តិសុខសណ្តាប់ធ្នាប់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ឯកឧត្តម អនុរដ្ឋលេខាធិការ បានលើកឡើងថា កិច្ចប្រជុំនេះគឺធ្វើឡើង ដើម្បីពិភាក្សាគ្នា រកចំណុចខ្វះខាត ចំណុចប្រឈម តាមអង្គភាពនីមួយៗ និងយកចំណុចដែលខ្វះខាតទាំងនោះ ដើម្បីយកមកដោះស្រាយ និងធ្វើឱ្យមានសុវត្ថិភាពនៅក្នុងទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តម បានស្នើដល់មន្ត្រីគ្រប់អង្គភាពដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តព្យាយាមពង្រឹង និងអនុវត្តន៍ការងារឡើងវិញដោយយកចិត្តទុកដាក់លើការពិនិត្យលើច្រកចេញ-ចូលក្នុងទីស្តីការក្រសួង។
ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានណែនាំបន្ថែមទៀត ដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការហ្វឹកហាត់របស់ខ្លួនឱ្យបានរឹងមាំ និងគោរពពេលវេលាឱ្យបានច្បាស់លាស់៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ














