នៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិសការងារត្រៀមរៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់ជ័យលាភី ជាង១ ០០០នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភាមួយចំនួន ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួនដោយផ្ទាល់ នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក-A) និងការចូលរួមពីនាយកសាលានគរបាលជាតិភូមិភាគទាំង៦ និងសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម តាមប្រព័ន្ធអនឡាញ(Zoom Meeting)។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីណែនាំតម្រង់ទិសការងារត្រៀមរៀបចំពិធីប្រគល់វិញ្ញាបនបត្រនាពេលខាងមុខឱ្យបានគ្រប់ជ្រុងជ្រោយ ដែលនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា


















