ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អង្គភាពចំណុះ និងសមាគមកីឡាទាំង ៤៥ប្រភេទ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅ សាលប្រជុំអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ មានការអញ្ជើញចូលរួម ពីសំណាក់លោក អគ្គលេខាធិការរង លោកលោកស្រីប្រធានអង្គភាព លោកលោកស្រី អនុប្រធានអង្គភាព ប្រតិភូ ប្រតិភូរង លោកនាយការិយាល័យទាំង៩ ជំនួយការ ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាន អង្គភាពទាំងអស់ និងលោក លោកស្រី នាយរងការិយាល័យ៕
ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា












