ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារព័ត៌មានទាន់ហេតុការណ៍ជាមួយជនបរទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករានិងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំមាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ឯកឧត្ដម​ អគ្គស្នងការ​រង​ អគ្គនាយក​រង​ ប្រធាន​នាយកដ្ឋាន​ អនុប្រធាន​នាយកដ្ឋាន​ នាយ​ នាយរងការិយាល័យ​ និង​ លោក​ លោកស្រី​ តំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទែ​ ព្រមទាំង​តំណាងបណ្តាស្ថានទូត ស្ថានកុងស៊ុល និងអង្គការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបផងដែរ​។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.