ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិស អំពីការត្រៀមដំណើរការផ្ដល់ពាក្យនិងទទួលពាក្យដល់អនុគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម តំណាងអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានធនធានមនុស្ស ដែលជាសមាសភាពគណៈកម្មការ និងក្រុមការងារនៅថ្នាក់ក្រសួង ចំនួន ៧៦រូប និងចូលរួមតាមប្រព័ន្ធអនឡាញ Zoom រួមមាន អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ទទួលការងារបុគ្គលិក នាយក-នាយករងរដ្ឋបាលរាជធានី-ខេត្ត នាយក-នាយករងទីចាត់ការធនធានមនុស្សរាជធានី-ខេត្ត ប្រធាន-អនុប្រធានការិយាល័យនិងមន្ត្រីនៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស រាជធានី-ខេត្ត ប្រធានមណ្ឌលអប់រំកែប្រែទាំង៤ ប្រធានពន្ធនាគារ និង ប្រធានការិយាល័យរដ្ឋបាលសរុបនៃពន្ធនាគាររាជធានី-ខេត្ត ចំនួន៧ផងដែរ ។
ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ
ប្រធានអង្គប្រជុំ បានមានប្រសាសន៍ ជំរុញណែនាំ និងស្នើដល់ក្រុមការងារអនុគណៈកម្មការ រៀបចំដំណើការប្រឡងប្រជែងដែលពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមកិច្ចសហការណ៍ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចដំណើរការនៃការផ្ដល់ពាក្យនិងទទួលពាក្យ នៅក្នុងការប្រឡងនេះដំណើរការទៅដោយរលូន និងសមស្របទៅតាមលក្ខណដែលបានកំណត់ ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ














